ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកណ្តាល​បញ្ជាឱ្យ​អាជ្ញាធរ​ប្រើ​ធម៌ក្តៅ ដោយ​​​កុំ​ខ្លាច​​ពលរដ្ឋ​​ខឹង​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​មេសា នេះ លោកគង់ សោ​ភណ្ឌ អភិបាល​ខេត្តកណ្តាល បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ធ្វើ​ឡើង​នៅ​វេទិកាមាត់​ទន្លេ​​ ក្រុង​តា​ខ្មៅ…

ខេត្ត​កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​មេសា នេះ លោកគង់ សោ​ភណ្ឌ អភិបាល​ខេត្តកណ្តាល បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ធ្វើ​ឡើង​នៅ​វេទិកាមាត់​ទន្លេ​​ ក្រុង​តា​ខ្មៅ ដោយ​មានការ​ចូលរួម​ពី​សំណាក់​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​មន្ទីរ​ជុំវិញ​ខេត្ត លោកស្នងការ លោក​មេបញ្ជាការ លោក​សឹក​រង​ខេត្ត លោក​អធិការ​ក្រុង​តា​ខ្មៅ លោក​ចៅសង្កាត់ និង​មន្ត្រី ។ ក្នុង​កិច្ចប្រជុំ​នោះ​ លោក​អភិបាល​ខេត្តកណ្តាល​បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ថា អាជ្ញា​ធរ​មូលដ្ឋាន រួម​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​អនុវត្ត​យកចិត្តទុកដាក់​ជាទី​បំផុត និង​ប្រើ​ធ៌​ម​ក្តៅ​ជាមួយ​ពលរដ្ឋ​ណា ដែល​បំពាន​និង​ផ្គើន​និង​វិធានការ​រដ្ឋបាល​«កុំ​ខ្លាច​ពលរដ្ឋ​ខឹង បើ​ខ្លាច​ពលរដ្ឋ​ខឹង ដូច​ទុក​អោយ​ពួក​គាត់​ងាប់​អ៊ីចឹង» ។

លោក​អភិបាលខេត្ត​បន្តរ​ទៀត​ថា លោក​មើលឃើញ​ជាក់ស្តែង​នៅ​ក្រុង​តា​ខ្មៅ​យើង​នៅ​តែ​មានការ​បើក​អោយ​ពលរដ្ឋ​ជិះ​ម៉ូតូ ដើរ​ឆ្វេ​ច​ឆ្វាច សប្បាយ​ជា​ធម្មតា តាម​ដងផ្លូវ ដូច​មិន​ខ្លាច​ជំងឺ​កូ​វី​ដ​១៩ ទាល់តែ​សោះ ។

លោក​សង្កត់ធ្ងន់​ថា បើ​នៅ​តែ​សកម្មភាព​ដដែល​នោះ អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ (​មេ​ប៉ូ​លី​ស មេ​ប៉េ​អឹ​ម )​មិនបាច់​នៅ​ធ្វើ​ទៀត​ទេ ចុះ​ចេញពី​តំណែង​ទៅ ។

មិន​តែ​ប៉ុណ្ណឹង​លោក​អភិបាល​ខេត្តកណ្តាល​បានអោយ​អាជ្ញាធរ​សង្កាត់ សហការ​ជាមួយ​មេ​ភូមិ មេឃុំ និង​ប្រជា​ការពារ ត្រូវ​យកចិត្តទុកដាក់​អោយ​បាន​ម៉ត់ចត់​ជាទី​បំផុត មិន​អោយ​ពលរដ្ឋ​ខ្លូ​ន​ចេញពី​ក្រៅ​ផ្ទះ ឆ្លងកាត់​ពី​តំបន់​មួយ ទៅ​តំបន់​មួយ​នោះ​ទេ ស្ថានភាព​ក្រុង​តា​ខ្មៅ​គឺ​មានការ​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​ហើយ ។ អាជ្ញាធរ​ត្រូវ​តែ​កំណត់​តំបន់​ខ្លួនឯង អាច​ចាត់ទុកជា​តំបន់​ក្រហម​ដែរ ឬទេ បើសិនជា​នៅ​តែ​មានការ​ឆ្លង​នៅ​ជំងឺ កូ វី​ដ​១៩ នោះ ។

បើ​តាម​របាយការណ៍​ដែល​លោក​ទទួល​បាល​គឺ​អ្នក​ឆ្លង​គិត​ត្រឹម​ថ្ងៃ​ទី ២០ ខែ មេ​សា ឆ្នាំ ២០២១ វេលា​ម៉ោង ២៤៖០០ យប់​រួម​មាន​៖ ១- សង្កាត់​តា​ខ្មៅ ៥៥ នាក់ , ២- សង្កាត់​កំពង់​សំណាញ់ ១៩ នាក់ , ៣- សង្កាត់​ដើម​មៀន ១៧ នាក់ , ៤- សង្កាត់​រការ​ខ្ពស់ ១០ នាក់ , ៥- សង្កាត់​ស្វាយ​រលំ ១៣ នាក់ , ៦- សង្កាត់​សិ​ត្បូ ១០ នាក់ , ៧- សង្កាត់​ព្រែក​ហូរ ០៣ នាក់ , ៨- សង្កាត់​កោះអន្លង់ចិន ០២ នាក់ , ៩- សង្កាត់​ព្រែក​ឬ​ស្សី ០៥ នាក់ , ១០- សង្កាត់​តា​ក្តុល ០២ នាក់ ។ ដោយ៖ ឆ ដា

អត្ថបទសរសេរ ដោយ