ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វី​ដ ៣​នាក់ នៅ​ស្រុក​កំពង់ត្រាច និង​ស្រុក​ឈូក ខេត្តកំពត

2 ឆ្នាំ មុន

ខេត្តកំពត ៖ នៅ​ព្រឹក ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តកំពត​បាន​ប្រកាស បាន​បង្ហាញ​អត្ត​សញ្ញា​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣​នាក់​បន្ថែម​ទៀត ដែល​រស់នៅ​ស្រុក​កំពង់ត្រាច…

ខេត្តកំពត ៖ នៅ​ព្រឹក ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តកំពត​បាន​ប្រកាស បាន​បង្ហាញ​អត្ត​សញ្ញា​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣​នាក់​បន្ថែម​ទៀត ដែល​រស់នៅ​ស្រុក​កំពង់ត្រាច និង​ស្រុក​ឈូក ហើយ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពត ។

រដ្ឋបាល​ខេត្តកំពត​បាន​បញ្ជាក់​ថា អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ខាងលើ​ចំនួន​៣​នាក់​នោះ​មាន
ទី​១- ឈ្មោះ ឈី​ន សន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​កោះ​តា​ចាន់ ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ។
ទី​២- ឈ្មោះ អន ស្រី​យី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ផ្ទៃពោះ​៨​ខែ រស់នៅ​ភូមិ​ដើម​ស្នាយ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ។
ទី​៣- ឈ្មោះ ភួ​ន ភេ​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​តេ​ជោ​ក្បាលដំរី ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ។

បន្ថែម​ពី​នេះ រដ្ឋបាល​ខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នក​ដែល​ជួប​ប្រាស្រ័យ​ទាក់ទង​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​បុគ្គល​ខាងលើ សូម​ធ្វើការ​ទាក់ទង​ទៅ​យក​សំណាក​នៅ​គ្រប់​មន្ទីរពេទ្យ​ក្នុង​ខេត្តកំពត​ផង​ដែរ ៕