ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញឆ្លងកូវីដច្រើនទៀតហើយ ខណៈកម្ពុជាឆ្លងថ្មី៣០៣នាក់ និងជា២៣៩នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ ២០២១ រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន៣០៣​ នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ ២០២១ រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន៣០៣​ នាក់ និង​ជា​សះស្បើយ២៣៩ នាក់ ។

ក្រសួងសុខាភិបាល ក្នុង​ចំណោម​ករណី​ថ្មី​ទាំង​៣០៣​នាក់​នោះ មាននៅ​ភ្នំពេញ ចំនួន​២៤៨​នាក់ ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ២៤៥​នាក់ និង​ជនជាតិ​ចិន ៣​នាក់ ។ ខេត្ត​ព្រះ​សីហ​នុ ក៏​រក​ឃើញ​ករណី​វិជ្ជមាន​ថ្មី​១៩​នាក់ ដែរ ក្នុង​នោះ​អ្នកជំងឺ​ម្នាក់​បាន​ស្លាប់ ខណៈ​អ្នកជំងឺ​ដែល​នៅ​សល់ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។ ២៦​ករណី ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្តកណ្តាល ដោយ​ក្នុង​នោះ​មាន ស្រី​១៧​នាក់ និង​ប្រុស ៩​នាក់ ហើយ​អ្នកជំងឺ​ទាំងអស់​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ខេត្តកណ្តាល ។ ៨​ករណី​នៅ​ខេត្តតាកែវ ដោយ​អ្នកជំងឺ​ត្រូវ​បានឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកណ្តាល​។ ខេត្តកំពត ក៏​មាន​វិជ្ជមាន ២​ករណី​ដែរ ដែល​ម្នាក់​ជា​អ្នក​រស់នៅ​ស្រុក​កំពង់ត្រឡាច និង​ម្នាក់​ជា​អ្នក​រស់នៅ​ស្រុក ឈូក ។ អ្នក​ទាំង​២ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពត​។

ក្រ​សួ​ង​ថា​ គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​៧៧៤៧ នាក់ អ្នកជា​សះស្បើយ​២៧៩៤ នាក់
អ្នក​កំពុង​ព្យាបាល​៤៨៩៣ នាក់ និង អ្នក​ស្លាប់​៥៤ នាក់ ។


ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ