ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីដែលកសិករចិញ្ចឹមមិនបានឡើងថ្លៃពេលបិទខ្ទប់នេះទេ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមាគមវារីវប្បករកម្ពុជា បានចេញមុខប្រកាសជាសធារណថា សមាជិករបស់ខ្លួនទំាងអស់មិនបានលក់ត្រីដែលខ្លួនចិញ្ចឹមឡើងថ្លៃនៅពេលពលរដ្ឋជួបការលំបាកដោយសារការបិទខ្ទប់នេះទេ ។ សេចក្តីបដិសេធដែលបានធ្វើឡើងនៅថ្ងៃ ២០ ខែមេសានេះ បន្ទាប់ពីពលរដ្ឋត្អូញត្អែរថា…

រាជធានីភ្នំពេញ ៖ សមាគមវារីវប្បករកម្ពុជា បានចេញមុខប្រកាសជាសធារណថា សមាជិករបស់ខ្លួនទំាងអស់មិនបានលក់ត្រីដែលខ្លួនចិញ្ចឹមឡើងថ្លៃនៅពេលពលរដ្ឋជួបការលំបាកដោយសារការបិទខ្ទប់នេះទេ ។ សេចក្តីបដិសេធដែលបានធ្វើឡើងនៅថ្ងៃ ២០ ខែមេសានេះ បន្ទាប់ពីពលរដ្ឋត្អូញត្អែរថា ត្រីលក់លើទីផ្សារបានឡើងថ្លៃខ្ពស់ ។ 

ឆ្លើយតបការចោទប្រកាន់នោះសមាគមវារីវប្បករកម្ពុជា ដែលមានកសិដ្ឋានចិញ្ចឹមត្រីប្រា ត្រីពោ ត្រីឆ្ដោ និងត្រីអណ្ដែង ចំនួន ២៧៣ កន្លែង ដែលជាសមាជិកថា សមាជិកសមាគមវារីវប្បករកម្ពុជា មានបរិមាណត្រីសរុបចំនួន ១២ ៤៨៥ តោន ហើយត្រីប្រមាណ ៩០% នៅកកស្ទះគ្មានអ្នកទិញនោះឡើយ ។ «សព្វថ្ងៃសមាគមបានលក់ត្រីប្រា ក្នុងតម្លៃ ៤០០០ រៀល ទៅ ៤២០០ រៀល ក្នុងមួយគីឡូក្រាម ។ ចំពោះត្រីពោ មានតម្លៃ ៥៨០០ រៀល ទៅ ៦០០០ រៀល ក្នុងមួយគីឡូក្រាម ។ សម្រាប់ត្រីឆ្ដោ តម្លៃ ៩២០០ រៀល ទៅ ១០២០០ រៀល ក្នុងមួយគីឡូក្រាម ។ រីឯត្រីអណ្ដែង តម្លៃ ៣៨០០ រៀល ទៅ ៤៥០០រៀល ក្នុងមួយគីឡូក្រាម» នេះជាការបញ្ជាក់របស់សមាគម ។

ជាមួយការបដិសេធថា សមាជិកខ្លួនមិនបានលក់ត្រីឡើងថ្លៃនោះ  សមាគមវារីវប្បករកម្ពុជាទទួលស្គាល់ថាតម្លៃត្រីលក់លើទីផ្សារមានតម្លៃខ្ពស់ឆ្ងាយណាស់ពីត្រីដែលលក់នៅស្រះចិញ្ចឹមត្រី របស់សមាជិកសមាគម ។ «សព្វថ្ងៃតម្លៃត្រីដែលបងប្អូនវារីវប្បករលក់លើទីផ្សារ មិនទាន់រួចថ្លៃដើមផលិតនៅឡើយទេ ប៉ុន្តែត្រូវបង្ខំចិត្តលក់ព្រោះមានកាតព្វកិច្ចត្រូវបង់ប្រាក់សងធនាគារ ថ្លៃចំណីត្រី ។ បើសង្កេតមើលតម្លៃលក់រាយនៅលើទីផ្សារនានា មានគម្លាតខុសគ្នាឆ្ងាយណាស់» ។

ជាមួយគ្នានេះ សមាគមវារីវប្បករកម្ពុជា នៅតែទទូចដល់ភ្នាក់ងារសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងការនាំចូលត្រីពីខាងក្រៅ និងស្នើដល់ប្រជាជនខ្មែរ ជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយវារីវប្បករកម្ពុជាឲ្យមានលទ្ធភាពបន្តអាជីវកម្មរបស់ខ្លួន ។ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងបម្រាមហាមមិនឲ្យមានការធ្វើចរាចរណ៍ឆ្លងកាត់ខេត្តមួយទៅខេត្តមួយ បានធ្វើឲ្យតម្លៃទំនិញឡើងថ្លៃមិនថាតែត្រីនោះទេ បន្លែ សាច់គោ សាច់ជ្រូក ផ្លែឈើ ដែលជាតម្រូវការប្រចំាថ្ងៃពលរដ្ឋបានឡើងថ្លៃទំាងអស់ ទោះបីស្ថាប័នពាក់ព័ន្ធជាច្រើនបានអះអាងវិធានការទប់ស្កាត់មិនឲ្យមានការដំឡើងថ្លៃទំនិញពីឈ្មួញទុច្ចរិតខ្លះយ៉ាងណាក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ