ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ផង លាយ​ដោយ​ខ្យល់​កន្ត្រាក់​ផង ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្ងារជើង​ឡើង​លើ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង បណ្តាល​ខួច​យក​ផ្ទះ​១​ខ្នង​ផ្ងារជើង​ឡើង​លើ​តែ​ម្តង ប៉ុន្តែ​មិន​បណ្តាល​អោយ​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះ​ឡើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង បណ្តាល​ខួច​យក​ផ្ទះ​១​ខ្នង​ផ្ងារជើង​ឡើង​លើ​តែ​ម្តង ប៉ុន្តែ​មិន​បណ្តាល​អោយ​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះ​ឡើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ទាន​កាំ​ត្បូង ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ​។

បើ​តាម​លោក​វរសេនីយ៍ឯក មាស រិ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​នោះ​មានឈ្មោះ ប៉ោយ ព្រាល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​នោះ គឺ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង ហើយ​ខ្យល់​ក៏​កួច​យក​ផ្ទះ​១​ខ្នង ធ្វើ​ឱ្យ​ផ្ទះ​នោះ​ផ្ងារជើង​ឡើង​លើ​តែ​ម្តង បណ្តាល​ខូចខាត​ស្ទើ​ទាំងស្រុង ។ ហើយ​ផ្ទះ​រង​គ្រោះ​នោះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ដែល​មាន​ទំហំ​៥​ម៉ែត្រ​x៤​ម៉ែត្រ បណ្តាល​ខូចខាត​ស័ង្កសី​អស់​២៥​សន្លឹក ប្រវែង​៣​ម៉ែត្រ​ផង​ដែរ​។

លោក​វរសេនីយ៍ឯក មាស រិ​ទ្ធី បាន​បញ្ជាក់​ថា ខ្យល់​កន្ត្រាក់​បណ្តាល​ខូចខាត​ផ្ទះ​១​ខ្នង​ទាំងស្រុង​នេះ មិន​បណ្តាល​រង​គ្រោះ​ដល់​ម្ចាស់ផ្ទះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ