ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្តែង​ក្នុង​ចម្រៀង​១បទ​របស់ សុខ ពិសី ក៏ធ្វើមាន​កំហុសនិង​ផ្ទុះ​ការ​រិះគន់​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «ចន្ទ​ថ្លា» ដែល​ច្រៀង​នឹង​សម្តែង​ដោយ​តារាចម្រៀងអ្នក​នាង សុខ ពិសី ក្នុង​ផលិតកម្ម​សាន់​ដេ​ បាន​ទទួល​ការ​រិះគន់​នូវ​កំហុស​មួយ​ចំនួន​ ដែល​អ្នកដឹកនាំ​មិន​នឹក​ស្មាន​ដល់…

រាជធានីភ្នំពេញ ៖ បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «ចន្ទ​ថ្លា» ដែល​ច្រៀង​នឹង​សម្តែង​ដោយ​តារាចម្រៀងអ្នក​នាង សុខ ពិសី ក្នុង​ផលិតកម្ម​សាន់​ដេ​ បាន​ទទួល​ការ​រិះគន់​នូវ​កំហុស​មួយ​ចំនួន​ ដែល​អ្នកដឹកនាំ​មិន​នឹក​ស្មាន​ដល់ ​។ កំហុស​នោះ​ គឺ​ក្នុង​ការ​សម្តែង​នៅ​ក្នុង​ឈុត​មួយ​ដែល សុខ ពិសី បាន​ប្រើប្រាស់រ​នាថ​ដែល​ជា​ឧបករណ៍​បុរាណ​ខ្មែរ​ គឺ​មានការ​ខុសឆ្គង​ ។

លើស​ពី​នោះ​ទៀត ​ការ​សម្តែង​នោះ​ទៀត​សោត​ក៏​បាន​ថត​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិ​ល្បះ​ថែម​ទៀត ​នាំ​អោយ​មានការ​រិះគន់​ក្នុង​ន័យ​កែ​លម្អ​។
នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Pouthy Loem បាន​បង្ហោះ​សារ​ដោយ​បាន​ធ្វើការ​រិះគន់​កំហុស​ឆ្លង​ខាងលើ​នេះ​ថា ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​មើលទៅ​ខុស​ទំនង​ពេក​។ លោក​ថា យក​អន្លូងស្គរ​មក​លេង​រនាត​មធ្យម ងំ​លេង​បញ្ច្រាស​ទៀត​!!​។

មុន​នឹង​ថត​MV គួរតែ​រៀនសូត្រ​ពី​ទម្រង់​លេង​ខ្លះ​ផង​ដើម្បី​ជៀសវាង​កំហុស​។ នេះ​បំណង​ល្អ​របស់​ខ្ញុំបាទ​ទេ ព្រោះ​ខ្លាច​ខ្មាស​ប្រទេស​ជិតខាង​។ “​កំហុស​តូចតាច​អាច​ក្លាយជា​ធំ​បាន​”​។បន្ថែម​លើ​អ្វី​ដែល​បាន​បង្ហោះ​ខាងលើ​នេះ​លោក លឹ​ម ពុ​ទ្ធី ដែល​ជា​និស្សិត​ចប់​ផ្នែក​បរិញ្ញាបត្រ និង​ជា​ឯកទេស​ខាង​ឧបករណ៍​ភ្លេងបុរាណ​ម្នាក់​ផង​នោះ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា កំហុសឆ្គង​ខាងលើ​នេះ​វា​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ប៉ុន្តែ​សម្រាប់​ឧបករណ៍រ​នាថ​ឯក​នេះ​គឺជា​ឧបករណ៍​បុរាណ​របស់​ខ្មែរ​យើង ដូចនេះ​យើង​ត្រូវ​ប្រើប្រាស់​អោយ​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត។

លោក​បញ្ជាក់​ថា គាត់​សម្តែង​វាយ​ឧបករណ៍រ​នាថ​ឯក​តែ​គាត់​មិន​យក​អន្លូងរ​នាថ​មក​វាយ​ទេ តែ​បែ​ជា​យក​អន្លូងស្គរ​មក​វាយ​វិញ​។លោក​​បន្ថែម​ថា កំហុស​មួយទៀត​គឺ​តួអង្គ​សម្តែង​បាន​អង្គុយ​វាយរ​នាថ​ឯក​បញ្ច្រាស់ ដែល​នោះ​ជា​កំហុស​ដែល​អ្នកដឹកនាំ​អាច​មិន​គិត​មិន​ដល់​។
យ៉ាងណា បើ​តាម​លោក លឹ​ម ពុ​ទ្ធី បើ​ទោះបី​ទាំងនោះ​ជា​កំហុស​អ​ចត​នា ប៉ុន្តែ​ក្នុង​នាម​លោក​ជា​អ្នក​សិក្សា​និង​លេង​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ម្នាក់​នោះ​លោក​យល់​ថា ការ​ថត​ដែល​មាន​កំហុស​នោះ​គឺជា​ការ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​គុណភាព​នៃ​ការ​ថត ហើយ​ម្យ៉ាងទៀតរ​នាថ​ឯក​ជា​ភ្លេងបុរាណ​របស់​ជាតិខ្មែរ ប្រសិនបើ​យើង​សម្តែង​ខុស​នាំ​អោយ​បរទេស​មើលទៅ​គេ​យល់​ច្រឡំ និង​សើចចំអក​មក​លើ​យើង​ផង​ដែរ​។

ជា​កត់សម្គាល់ ក្នុង​ពេល​ដែល​មានការ​រិះគន់​នូវ​កំហុស​ខុសឆ្គង​ខាងលើ​នេះ រហូត​មក​ទល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​មាន​ឃើញ​មានការ​ចេញ​មុខ​បកស្រាយ​ឬ​សុំ​ទោស​ណាមួយ​ពី​ក្រុមហ៊ុន​សាន់​ដេ​នៅឡើយ​ទេ ខ​ណះ​ពេល​ការ​រិះគន់​ស្ថាបនា​ពី​លោក លឹ​ម ពុ​ទ្ធី នា​ពេល​នេះ ​ក៏​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន​ជា​ច្រើន ជា​ពិសេស​អ្នក​អាជីព​សិ​ល្បះ​បុរាណ និង​ផលិតករ​មួយ​ចំនួន​ផង​ដែរ​៕ ដោយ ៖ សុខ វាសនា

អត្ថបទសរសេរ ដោយ