ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​៦​នាក់​​ល្មើស​វិធានការ​បិទ​ខ្ទប់ ត្រូវឃាត់ខ្លួន​ នឹងប្រឈមពិន័យ១លានរៀល​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ចំនួន​៦​នាក់ ដែល​ធ្វើ​ដំណើរ​ល្មើស​នឹង​វិធានការ​សុខាភិបាល​ក្នុង​ការ​បិទ​ខ្ទប់​ប្រឆាំង​កូ​វី​ដ​១៩​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន បញ្ជូន​មក​កាន់​អធិការដ្ឋានខណ្ឌ ដើម្បី​មាន​វិធានការ​តាម​ច្បាប់​។ ​ការ​ឃាត់ខ្លួនជន​ដែល​ជិះ​ម៉ូតូ​ល្មើស​ដល់​ការ​អនុវត្តន៍​វិធានការ​ប្រឆាំង​កូ​វី​ដ​១៩ នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ​ខែមេសា​…

រាជធានី​ភ្នំពេញ ​៖ ​បុរស​ចំនួន​៦​នាក់ ដែល​ធ្វើ​ដំណើរ​ល្មើស​នឹង​វិធានការ​សុខាភិបាល​ក្នុង​ការ​បិទ​ខ្ទប់​ប្រឆាំង​កូ​វី​ដ​១៩​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន បញ្ជូន​មក​កាន់​អធិការដ្ឋានខណ្ឌ ដើម្បី​មាន​វិធានការ​តាម​ច្បាប់​។

​ការ​ឃាត់ខ្លួនជន​ដែល​ជិះ​ម៉ូតូ​ល្មើស​ដល់​ការ​អនុវត្តន៍​វិធានការ​ប្រឆាំង​កូ​វី​ដ​១៩ នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ​ខែមេសា​ ឆ្នាំ​២០២១​ នៅ​ចំនុច​ផ្លូវ​ច្រក​ទ្វារ​បិទ​ខ្ទប់ហ្គ្រេ​ន​ភ្នំពេញ ក្នុង​មូលដ្ឋានសង្កាត់​ច្រាំង​ចំរេះ​ទី​១ ​និង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ជន​ដែល​ល្មើសវិធានការ​បិទខ្ទប់​ទាំង​៦​នាក់​ខាងលើ​រួម​ ១-​ឈ្មោះ ហេង ម៉ៅ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ ជាងកាត់សក់​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២, ២-​ឈ្មោះ អ៊ុត ស្មី ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ មុខរបរ​ជាងកាត់សក់​ ស្នាក់​នៅ​រោង​កម្មករ​បុរី​ភ្នំពេញ​ ក្នុងភូមិ​ឡ​កំបោរ សង្កាត់ស្វាយប៉ាក​, ៣-​ឈ្មោះ យឹ​ង សេង​ហុង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះលេខ​០៣​ ផ្លូវ​២០២ ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ ​ខណ្ឌសែន​សុខ​, ៤-​ឈ្មោះ យោគ ផ​ល្លី ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ មុខរបរ ជាងកាត់សក់ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ​ ផ្លូវ​កាំ​កូ​ស៊ី​ធី គង្គា​ផុស សង្កាត់​ទូល​សង្កែ​ទី​២, ៥-​ឈ្មោះ អាត អឿ​ន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ មុខរបរកម្មករ​សំណង់ ស្នាក់​នៅ​រោង​កម្មករ​បុរី​ភ្នំពេញ ក្នុងភូមិឡ​​កំ​បោរ សង្កាត់​ស្វាយប៉ាក​ និង៦-​ឈ្មោះ ប៉ុក ប​ញ្ញ៉ា ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ សែន​សុខ​ ។

តាម​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន ជន​ទាំង​៦​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចំនួន​៣​គ្រឿង​ជិះ​ម៉ូតូ ចេញ​កន្លែង​ស្នាក់ ល្មើស​និង​ការ​អនុវត្តន៍​វិធានការ​របស់​សុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្ល​ង​ជម្ងឺ​កូ​វីត​១៩​ និង​បាន​ជិះ​ម៉ូតូ​ពពាក់ពពូន​គ្នា​តាម​ដងផ្លូវ​បិទ​ខ្ទប់​ច្រក​ចេញចូល​ហ្គ្រេ​ន​ភ្នំពេញ​ហើយ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ត្រួតពិនិត្យ ពុំ​មាន​ឯកសារ​ចេញចូល​ក៍បាន​ឃាត់ខ្លួន​តែ​ម្តង ។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​ក្នុង​ការ​ឃាត់ខ្លួន អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចាត់ការ​តាម​និ​តិ​វិធី​ឃាត់​ម៉ូតូ​ទាំង​០៣​គ្រឿង​ដោយ​ចេញ​បង្កា​ន់​ពិន័យ​អន្តរការណ៍​នៅ​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​។

ម៉ូតូ​ចំនួន​០៣​គ្រឿង​ដែល​ដកហូត​រួម​មាន ១-​ម៉ូតូ​មួយគ្រឿង​ម៉ាកស្កុប​ពី​ ពណ៌​ស ពាក់​​ស្លាក​លេខ ​ភ្នំពេញ ​១HP-៧០១០, ២-ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស្កុប​ពី​ ពណ៌​ស ពាក់​ស្លាក​លេខ ក្រ​.​ចេះ ​១D-០៧១៣ និង​៣-ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា ធុនសេ​១២៥​ ស៊េ​រី​២០២០ ​ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ភ្នំពេញ​ ១IJ-៤១២៨​។

បើ​តាម​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល់​នៃ​ជំងឺ​កូ​វី​ដ​១៩​និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ អ្នក​លើ្ម​សត្រូវ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំនួន១​លាន​រៀល​ ហើយនគរបាល​យុត្តិធម៌​ដកហូត​ម៉ូតូ​ទុក ។

រូបវន្តបុគ្គល​ឬ​និ​តិ​បុគ្គល ដែល ប្រព្រឹត្តិ​អំពើ​ល្មើស​ត្រូវ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយះ​ពេល ៣០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​នេះ​។​ការ​បង់ប្រាក់​អន្តរការណ៍​នាំ​អោយ​រលត់​បណ្តឹងអាជ្ញា​។

ប្រ​សិនបើ​រូបវន្តបុគ្គល​ឬ​និ​តិ​បុគ្គល​សាមី មិន​បាន​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយះ​ពេល ៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទទួល​បង្កាន់ដៃ​នេះ នោះ​បុគ្គលិក​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​និ​តិ​សម្បទាន​ជា​នគរបាល​យុត្តិធម៌​និង​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលា​ជម្រះក្តី​ដែល​មាន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​ធរមាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ