កូ​វី​ដ​១៩៖​ ធ្វើឱ្យគ​.​ជ​.​បសម្រេច​លើក​ពេល​អនុវត្ត​ដំណើរ​ការ​​បោះ​ឆ្នោត​​សាកល្បង​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩៖​ ធ្វើឱ្យគ​.​ជ​.​បសម្រេច​លើក​ពេល​អនុវត្ត​ដំណើរ​ការ​​បោះ​ឆ្នោត​​សាកល្បង​

3 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖​ ខណៈ​ជំងឺ​កូ​វី​ដ​១៩​បាន​កំពុង​តែ​រាតត្បាត​នៅ​រាជធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​សម្រេច​លើ ក​ពេល​អនុវត្ត​ដំណើរការ នៃ​ការ​បោះ​ឆ្នោត​សាកល្បង សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ…

រាជធានី​ភ្នំពេញ ៖​ ខណៈ​ជំងឺ​កូ​វី​ដ​១៩​បាន​កំពុង​តែ​រាតត្បាត​នៅ​រាជធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​សម្រេច​លើ ក​ពេល​អនុវត្ត​ដំណើរការ នៃ​ការ​បោះ​ឆ្នោត​សាកល្បង សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២១ ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២១ ខាង​មុខ​នេះ នៅ​ក្នុង​ឃុំ សង្កាត់ គោលដៅ​ចំនួន ២៥​នៃ​រាជធានី​-​ខេត្ត​ទាំងអស់​ទូ​ទាំង​ប្រទេស​។
នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​។

គ​.​ជ​.​ប​បាន​លើក​ឡើង​ថា​ការ​សម្រេច​លើក​ពេល​នេះ ដោយសារ​តែ គ​.​ជ​.​ប បាន​ពិនិត្យ​ឃើញ​ថា ស្ថានភាព​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​បច្ចុប្បន្ន កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី​២០ មេ​សា ថា «​ជាមួយ​គ្នា​នេះ​ដែរ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​តាម​អន​ឡាញ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ ក៏​ត្រូវ​បាន​លើក​ពេល​ផង​ដែរ​»​។

សូម​បញ្ជាក់​ថា កាលបរិច្ឆេទ​នៃ​ការ​អនុវត្ត​ការ​បោះ​ឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២១ នឹង​ត្រូវ​កំណត់​ជា​ថ្មី តាម​លទ្ធភាព​ដែល គ​.​ជ​.​ប អាច​ធ្វើ​បាន​បន្ទាប់​ពី​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ដោយ រាជរដ្ឋាភិបាល​៕ ដោយ៖ អ៊ា​ង ប៊ុ​ន​រិ​ទ្ធ