ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ម្នាក់​លួច​ដឹក​ពលករ​មក​ពី​កូរ៉េ​២​នាក់​ចេញពី​ភ្នំពេញ ត្រូវ​តុលាការខេត្ត​សម្រេច​ហើយ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១​នេះ តុលាការ​ខេត្តស្វាយរៀង បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​លើ​អ្នកកាសែត​វ័យ​៦៥​ឆ្នាំ​ម្នាក់ មូលហេតុ​គឺ​លួច​ដឹក​មនុស្ស (​ពលករ​ខ្មែរ​២​នាក់​មក​ពី​ប្រទេស​កូរ៉េ​) ចេញពី​រាជធានី​ភ្នំពេញ…

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១​នេះ តុលាការ​ខេត្តស្វាយរៀង បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​លើ​អ្នកកាសែត​វ័យ​៦៥​ឆ្នាំ​ម្នាក់ មូលហេតុ​គឺ​លួច​ដឹក​មនុស្ស (​ពលករ​ខ្មែរ​២​នាក់​មក​ពី​ប្រទេស​កូរ៉េ​) ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តស្វាយរៀង ដែល​ជា​ការ​បំពាន​បំរាម​របស់​រដ្ឋាភិបាល ក្នុង​ការ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា ជន​នេះ​ត្រូវ​ចោទប្រកាន់​តាម​មាត្រា​៦៣៣ នៃ​ក្រមព្រហ្មទណ្ឌ រួច​ហើយ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ ជា​បណ្តោះអាសន្ន​សិន ដើម្បី​រង់ចាំ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៥ ខែឧសភា​ខាង​មុខ​នេះ​។

ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ដែល​រួម​ដំណើរ​នៅ​ក្នុង​រថយន្ត​ក៏​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ និង​ពិន័យ​ម្នាក់​១​លាន​រៀល​ផង​ដែរ​។

គួរ​រំលឹក​ថា កាល​នៅ​ថ្ងៃ​១៨ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល សមត្ថកិច្ច​នគរបាល​ឈរជើង​គោលដៅ​ផ្សារ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​សង្ស័យ​លួច​នាំ​មនុស្ស​ឆ្លង​ពី​រាជធានី​ភ្នំពេញ ទៅ​គោលដៅ​ខេត្តស្វាយរៀង ដែល​ល្មើស​នឹង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្ដាល​។

ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ អ៊ុ​ង សា​រឿ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោង​ដំរី ឃុំ​ស្វាយចេក ស្រុក​រំដួល បម្រើ​ការងារ​ឱ្យ​កាសែត «​ប្រ​ទាប់​យុវជន​» បាន​សារភាព​ថា ខ្លួន​ជា​អ្នក​សារព័ត៌​មាននៅ​ស្រុក​រំដួល បាន​ស្នើ​សុំ​សមត្ថកិច្ច​ប្រចាំការ​នៅ​ចំណុច​គោលដៅ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ព្រំប្រទល់​ស្វាយ​រៀង​-​ព្រៃវែង ទៅ​បំពេញបេសកកម្ម​នៅ​ភ្នំពេញ​។ លុះ​ពេល​ទៅ​ដល់​ភ្នំពេញ ក៏​បាន​ទៅ​លួច​នាំ​យក​ពលករ​ជនជាតិ​ខ្មែរ​ដែល​ទើបនឹង​មក​ពី​ប្រទេស​កូរ៉េ ចំនួន​០២​នាក់ (​បាន​អនុវត្ត​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​រួច​) ក្នុង​គោលបំណង​មក​ស្រុក​កំណើត ដោយ​យក​ថ្លៃ​ចំនួន​៣៥០​ដុល្លារ តែ​ពេល​មក​ដល់​ចំណុច​គោលដៅ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ក៏​ត្រូវ​សមត្ថកិច្ច​ពិនិត្យ​សួរនាំ និង​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ