ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ១​ខ្នង​ផ្ងារ​ឡើងលើ​ ពិតជាសំណាង​មិន​គ្រោះ​ដល់​ម្ចាស់​​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ បណ្តាល​ឱ្យ​ផ្ទះ១​ខ្នង​ផ្ងារជើង​ឡើង​លើ​ តែមិន​បណ្តាល​អោយ​មាន​អ្នក​រង​គ្រោះដល់​ម្ចាស់ផ្ទះ ឬអ្នកដទៃនោះទេ ហេតុកាណ៍កើតឡើង​កាលពីវេលា​ម៉ោង​៤ និង២០​នាទី​រសៀលថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០២១…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ បណ្តាល​ឱ្យ​ផ្ទះ១​ខ្នង​ផ្ងារជើង​ឡើង​លើ​ តែមិន​បណ្តាល​អោយ​មាន​អ្នក​រង​គ្រោះដល់​ម្ចាស់ផ្ទះ ឬអ្នកដទៃនោះទេ ហេតុកាណ៍កើតឡើង​កាលពីវេលា​ម៉ោង​៤ និង២០​នាទី​រសៀលថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០២១ ​ស្ថិត​ភូមិ​ទាន​កាំ​ត្បូង ឃុំ​ទាន​កាំ ស្រុក​ព្រៈ​នេត្រ​ព្រៈ ខេត្តបន្ទាយមានជ័យ ​។

លោក​វរៈសេនីយ៍ឯក មាស រិ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៈ​នេត្រ​ព្រៈ​បាន​ប្រាប់​ថា​៖ ​ម្ចាស់​ផ្ទៈ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បណ្តាល​ខូចខាត​មានឈ្មោះ ប៉ោយ ព្រាល ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ ។ លោក​បាន​បញ្ជាក់​ទៀតថា​ នៅ​​ពេល​ដែល​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ ​គឺ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់យ៉ាងខ្លាំង ។ ក្រោយមក ក៏​បណ្តាល​ឱ្យផ្ទអ​១​ខ្នងនេះ​​ផ្ងារជើង​ឡើង​លើ​ខូចខាត​ស្ទើ​ទាំងស្រុង​ ។ ផ្ទះ​នេះ ឈើ​ប្រក់​ស័ង្កសី​ដែល​មាន​ទំហំ​៥​ម៉ែត្រ​x៤​ម៉ែត្រ​ បណ្តាល​ខូចខាត​ស័ង្កសី​អស់​២៥​សន្លឹក​ប្រវែង​៣​ម៉ែត្រ​ ។

លោក​វរៈសេនីយ៍ឯក​បញ្ជាក់​ថា ខ្យល់​កន្ត្រាក់​បណ្តាល​ខូចខាត​ផ្ទះ​​១​ខ្នង​ទាំងស្រុង តែ​មិន​បណ្តាល​រង​គ្រោះ​ដល់​ម្ចាស់​ផ្ទៈ​ឡើយ ព្រោះ​ពេល​ខ្យល់​ពួកគាត់ចេញ​មកក្រៅផ្ទះ ​ហើយ​ខ្យល់​ខួច​ផ្ទៈ​ផ្ងារជើង​ឡើង​លើតែម្តង ។ ដោយ៖ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ