ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាពលរដ្ឋនៅ​តំបន់ពណ៌​ក្រហម​​១​ពាន់​​គ្រួសារ ក្នុង​ខណ្ឌមានជ័យ ​បាន​ទទួលអំណោយឧបត្ថម្ភពីរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ​កាលពី​​សៀ​ល​ថ្ងៃ​ទី​២០​ ខែមេសា​នេះ​បាន​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រា​នី​…

រាជធានី​ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ​កាលពី​​សៀ​ល​ថ្ងៃ​ទី​២០​ ខែមេសា​នេះ​បាន​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រា​នី​ ហ៊ុន ​សែន យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាត់ទុកជា​តំបន់​ពណ៌​ក្រហម​ចំនួន​១០០០​គ្រួសារ នៅ​ក្នុងភូមិ​ដំណាក់​ធំ​២​និង​ដំណាក់​ធំ​៣ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ​ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

អំណោយ​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន ក្នុង​មួយ​គ្រួ​សារបាន​អង្ករ​២៥​គីឡូក្រាម​មី​១​កេស ដូច​ទឹកត្រី ទឹកស៊ីអ៊ីវ​១​យួរ ។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​ ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ពិតជា​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​លំបាក​ហើយ ទាំង​ការ​រកស៊ី​នឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។ តែ​លោក​សូម​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អត់ធ្មត់ ចូលរួម ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូ​វី​ដ​-១៩ ។ កន្លង​មក​សម្ដេច​តេ​ជោ​ហ៊ុន​សែន​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ជំងឺ​កូ​វី​ដ​-១៩ បាត់​ពី​កម្ពុជា ដោយ​សម្តេចបាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ដើម្បី​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ។ បន្ថែម​ពី​នេះ សម្ដេច​បានយកចិត្តទុកដាក់​ពី​ជីវភាព​ប្រជា​ព​ល​រដ្ឋ​បន្ថែម​ទៀត ដោយ​បាន​ជួយ​ឧបត្ថម្ភ​ជា​ស្បៀងអាហារ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​១៤​ថ្ងៃនេះ ។

លោក​សូម​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់ ហើយ​បើ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ បងប្អូន​អាច​ធ្វើ​ទំនាក់ទំនង​មក​អាជ្ញាធរ​សង្កាត់ ។ ចៅសង្កាត់​នឹង​ផ្ដល់​ជូន​ជា​អំណោយ​ជូន​បងប្អូន​ភ្លាម ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​អង្ករ​ក្នុង​១​ខណ្ឌ​ចំនួន​១០​តោន​រួច​ហើយ សំរាប់​ចែក​ជូន​បងប្អូន​ដែល​មាន​បញ្ហា​ខ្វះខាត​ក្នុង​ដំណាក់កាល​បិទ​ខ្ទប់​ដោយ​ជំងឺ​-១៩​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ