ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! បុរស​២​នាក់​ប្រមូលផ្តុំ​គ្នា​ផឹកស្រា​ថ្នាំ រួច​ចាក់​បាស់​ឮ​ខ្លាំង​ៗ​ផ្អើល​អ្នក​ជិតខាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​១ ឃាត់ខ្លួន​នៅ​ពេល​ដែល​ប្រមូលផ្តុំ​គ្នា​ផឹកស្រា​ថ្នាំ ហើយ​ចាក់​ធុង​បាស់​ឮ​ខ្លាំង​ៗ​បង្ក​សម្លេង​រំខាន​ដល់​អ្នក​ជិតខាង ល្មើស​នឹង​វិធានការ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់​ស្តា​ត់​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ។ ការ​ឃាត់ខ្លួន…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​១ ឃាត់ខ្លួន​នៅ​ពេល​ដែល​ប្រមូលផ្តុំ​គ្នា​ផឹកស្រា​ថ្នាំ ហើយ​ចាក់​ធុង​បាស់​ឮ​ខ្លាំង​ៗ​បង្ក​សម្លេង​រំខាន​ដល់​អ្នក​ជិតខាង ល្មើស​នឹង​វិធានការ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់​ស្តា​ត់​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ។ ការ​ឃាត់ខ្លួន ជន​ដែល​មិន​ស្តាប់​តាម​ការ​ណែនាំ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​១២៣ ផ្លូវលំ ក្នុងភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ជន​ដែល​ផឹកស៊ី​ស្រវឹង​បង្ក​ការ​រំខាន​ខាងលើ​នោះ មាន ១-​ឈ្មោះ ប៊ុ​ន ថន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ និង​២-​ឈ្មោះ ប៊ុ​ន វុ​ត្ថា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នក​ជួសជុល​រថយន្ត មាន​ទីលំនៅ​​ផ្ទះ​លេខ​១២៣ ផ្លូវលំ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ។

បន្ទាប់​ពី​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​ដូច​ជា កែវ​ស្រា​១​ថ្នាំ​ធំ​១ , ធុងបាស់​ចំនួន​១, ទូរស័ព្ទ​ចំនួន​១​គ្រឿង​ម៉ាក Oppo ពណ៌​ស្លែ ។

បើ​តាម​នគរបាល បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ គឺ​ជនសង្ស័យ​ទាំង​២​នាក់​បាន​អង្គុយ​ផឹក​ស៊ីនៅមុខ​ផ្ទះ និង​បាន​បើក​ធុងបាស់​ឮ​ៗ​បង្ក​ជា​សម្លេង​រំខាន​ដល់​អ្នក​ជិតខាង ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​១ ដើម្បី​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ទាំង​២​ខាងលើ​នេះ បញ្ជូន​មក​កាន់​អធិការដ្ឋាន​គ​របាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ