ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិព្វ​សម្បត្តិ​នៅ​ទេវស្ថាន​ជាន់​ទី​៥​កើតឡើង​ដោយ​ការ​និមិ្មត

3 ឆ្នាំ មុន

ទេវ​ភូមិ​ជាន់​ទី​៥​ឈ្មោះ​ថា​និម្មានរតី ។ ឋាន​ពួក​ទេវតា​ដែល​ឈ្មោះ​ថា និម្មានរតី ព្រោះ​អត្ថ​ថា មាន​សេចក្តី​ត្រេកអរ​ក្នុង​ភោគ​សម្បត្តិ​ដែល​ខ្លួន​និម្មិត​ឡើង ។ ទីឋាន​នៅ​នៃ​ទេវតា​ជាន់​នេះ​ឈ្មោះ​ថា និម្មានរតី​ភូមិ ។…

ទេវ​ភូមិ​ជាន់​ទី​៥​ឈ្មោះ​ថា​និម្មានរតី ។ ឋាន​ពួក​ទេវតា​ដែល​ឈ្មោះ​ថា និម្មានរតី ព្រោះ​អត្ថ​ថា មាន​សេចក្តី​ត្រេកអរ​ក្នុង​ភោគ​សម្បត្តិ​ដែល​ខ្លួន​និម្មិត​ឡើង ។

ទីឋាន​នៅ​នៃ​ទេវតា​ជាន់​នេះ​ឈ្មោះ​ថា និម្មានរតី​ភូមិ ។ ទេវតា​និម្មានរតី​នេះ មានការ​ប្រាថ្នា​សម្បត្តិ​ដែល​ជា​កាមគុណ​៥​មាន​រូប សំឡេង ក្លិន រស សម្ផស្ស ក្នុង​វេលា​ណា ក៏​និម្មិត​ឡើង​ដោយ​បុញ្ញានុភាព ក្នុង​ខណៈនោះ នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា​ភ្លាម​មួយ​រំពេច ប្រៀប​បាន​នឹង​ការ​បត់​និង​លា​ដុំដៃ​ដូច្នោះ​ដែរ ។

ស្តេច​ទេវតា​ជា​ធំ​គ្រប់គ្រង​នៅ​ក្នុង​ជាន់​ទី​៥​នេះ ឈ្មោះ​សុ​និ​មិ​ត្តៈ ឬ​និ​ម្មាន​រាជា​មាន​អំណាច​ដាក់​អាជ្ញា​លើ​ពួក​ទេព​ទាំងអស់​ដែល​អាស្រ័យ​នៅ​ទីនោះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ