ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អាជីវករ​លក់ដូរ​២៤​នាក់​​​នៅតែធ្វេសប្រហែសមិនគោរព​ និង​មួយ​ចំនួន​ទៀត​​​នៅតែ​អត់ពាក់​​ម៉ាស់​តែ​ម្តង

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ ការ​រក​ឃើញ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ដែល​មាន​ចំនួន២៤​នាក់​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យធ្វើ​កិច្ចសន្យា​បំពេញ​កាត​ព្វកិច្ច​ពាក់​ម៉ាស់ការពារ​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ​មេសា ឆ្នាំ​២០២១ នេះ ​ដឹកនាំ​ដោយ​លោក ពិន…

ខេត្តសៀមរាប ​៖​ ការ​រក​ឃើញ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ដែល​មាន​ចំនួន២៤​នាក់​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យធ្វើ​កិច្ចសន្យា​បំពេញ​កាត​ព្វកិច្ច​ពាក់​ម៉ាស់ការពារ​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ​មេសា ឆ្នាំ​២០២១ នេះ ​ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប រួម​ជាមួយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សុខាភិបាល និង​កម្លាំង​សហការ​ដោយ​មន្ត្រី​សមត្ថកិច្ច មក​ពី​ស្នងការដ្ឋាន​នគរ បាល​ខេត្ត និង​កង​រាជ​អាវុធ​ខេត្ត​។​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ក្រុមការងារ​ចម្រុះ​បាន​រក​ឃើញ​អាជីវករ​ចំនួន​២៤​នាក់ លក់ដូរ​នៅ​ផ្សា​រលើ​ធំ​ថ្មី និង ផ្សារ​សាមគ្គី នៃ​ក្រុង​សៀមរាប ពុំ​យកចិត្តទុក​ដាក់ និង​ធ្វេសប្រហែស​ក្នុង​ការ​ពាក់​ម៉ាស​មិន​បាន​ត្រឹមត្រូវ និង​មួយ​ចំនួន​ទៀត​ធ្វេស ប្រហែស មិន​ពាក់​ម៉ាស​តែ​ម្តង​។

អា​ជីក​រទាំង​២៤​នាក់​នោះ ត្រូវ​បាន​ក្រុមការងារ​ឱ្យ​អនុវត្ត​តាម​នីតិវិធី ដោយ​ឱ្យ​សា​ម៉ី​ជន ផ្តិត​មេដៃ​លើ​កិច្ចសន្យា ទទួល យក​កាតព្វកិច្ច​ពាក់​ម៉ាស ហើយ​ត្រូវ​បញ្ឈប់​ការ​ធ្វេសប្រហែស​របស់​ខ្លួន និង​ព្រម​ទទួល​រង​ការ​ផាកពិន័យ​អន្តរកាល​តាម​ច្បាប់​ប្បញ្ញត្តិ បើសិនជា​ការ​ធ្វេស ប្រហែស​នេះ កើត​មាននៅ​លើក​ក្រោយ​ទៀត​នោះ​។សមត្ថកិច្ច​បាន​បន្ត​ថា ការ ក្នុង​ការ​អនុវត្ត​ក្នុង​ជំហាន​ទី​២ គឺ​ការ​ចុះ​កិច្ចសន្យា​ព្រម​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ បន្ទាប់​ពី​មានការ​អប់រំ នៃ​ជំហាន​ទី​១ ដែល​កិច្ចសន្យា​នោះ នឹង​ត្រូវ​បាន កំណត់​ឲ្យ​ជន​ណា ដែល​នៅ​តែ​បន្ត​ឱ្យ​មានការ​ធ្វេស ប្រហែស គឺ​ត្រូវ​ទទួលយក​ការ​ផាកពិន័យ តាម​ច្បាប់​ដែល​បាន​កំណត់​។

បើ​តាម​ការ​បញ្ជាក់​ពី លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​បានឱ្យ​ដឹង​ថា វា​ពិតជា​កើត​ចេញពី​ការ​ទទួលខុសត្រូវ និង​ក្តី​កង្វល់​របស់​អាជ្ញាធរ​ខេត្ត ដែល​យន្តការ​កាត់​ផ្តាច់​ខ្សែចម្លង​កូ​វី​ដ​-១៩ ត្រូវ​បាន​អនុវត្ត​តាម​រយ​: នៃ​ការ​ដាក់​ចេញ​នូវ​វិធានការ​ផ្សេង​ៗ​ជា​ច្រើន​នោះ ហើយ​អ្វី​ដែល​កត់សម្គាល់​គឺ​មួយ​រយ​:​ចុង​ក្រោយ​នេះ កូ​វី​ដ​-១៩ ត្រូវ​បាន​វាយលុក​ចូល​ទៅ​ក្នុង​ផ្សារ​នានា ដូច​ជា​នៅ​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ក្រុងព្រះសីហនុ ហើយ​នៅ​ក្រុង​សៀមរាប ក៏​មាន​ផ្សារ​ចំនួន​២ ត្រូវ​បាន​បិទ​ខ្ទប់​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន ១៤​ថ្ងៃ កាលពី​ថ្ងៃ​ទី​១២ ខែមេសា កន្លង​មកនេះ​។

លោក ពិន ប្រាកដ បានឱ្យ​ដឹង​ទៀត​ថា បើ​ទោះជា​យុទ្ធនាការ​នេះ បាន​ឈាន​ទៅ​ដល់​ការ​ផាកពិន័យ​នា​ថ្ងៃ​ខាង​មុខ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​លទ្ធផល​ចុង​ក្រោយ​ដែល​អាជ្ញាធរ​ខេត្ត​ចង់បាន នោះ​គឺ​ពុំ​មែន​ចង់ បានជា​ប្រាក់​ពិន័យ​ទាំងនោះ​ឡើយ តែ​គឺ​ការ​ចង់​ឃើញ​ប្រជាពលរដ្ឋ ពាក់​ម៉ាស​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​អាយុជីវិត​ទាំងអស់​គ្នា​។

គួរ​រំលឹក​ថា បើ​យោង​តាម​សេចក្តី​ជូន ដំណឹង​របស់​ក្រសួងសុខាភិបាល ថ្ងៃ​ទី ២៤ ខែមីនា ឆ្នាំ​២០២១ ភូមិសាស្ត្រ​រាជ ធានី​ភ្នំពេញ​, ខេត្តកណ្តាល​, ព្រៃវែង និង​ខេត្តសៀមរាប ត្រូវ​បាន​កំណត់​យក​ជា​ភូមិសាស្ត្រ ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កម្ភ​: ហើយ​ដែល​តម្រូវ​ឲ្យ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិ ភាព ក្នុង​អំឡុង នៃ​ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ ។ ​តាម​ច្បាប់​ជន​ណា​មិន​ពាក់​ម៉ាស បង្ក​ហា​នី​ភ័យ នៃ​ការ​ចម្លង ត្រូវ​ពិន័យ​ជា ប្រាក់ ពី​២០​ម៉ឺន​ដល់​១​លាន​រៀល​៕​​ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ