យ៉េយ៉េ តារាកំប្លែង វិជ្ជមានកូវីដ-១៩
រាជធានីភ្នំពេញ ៖ ឆ្លងមួយករណីទៀតហើយ ដែលតារាលេចធ្លោក្នុងវិស័យកំប្លែង យ៉េយ៉េ រកឃើញវិជ្ជមាន កូវីដ-១៩ នាល្ងាចថ្ងៃទី២០ មេសា ឆ្នាំ២០២១នេះ…
រាជធានីភ្នំពេញ ៖ ឆ្លងមួយករណីទៀតហើយ ដែលតារាលេចធ្លោក្នុងវិស័យកំប្លែង យ៉េយ៉េ រកឃើញវិជ្ជមាន កូវីដ-១៩ នាល្ងាចថ្ងៃទី២០ មេសា ឆ្នាំ២០២១នេះ…
រាជធានីភ្នំពេញ ៖ ឆ្លងមួយករណីទៀតហើយ ដែលតារាលេចធ្លោក្នុងវិស័យកំប្លែង យ៉េយ៉េ រកឃើញវិជ្ជមាន កូវីដ-១៩ នាល្ងាចថ្ងៃទី២០ មេសា ឆ្នាំ២០២១នេះ ក្រោយតេស្តបាន៣ថ្ងៃ ។
យ៉េយ៉េ រំពឹងថា រួចខ្លួន ព្រោះ២ថ្ងៃហើយនាងហាក់ស្ងប់ដំណឹងពេទ្យខលប្រាប់ ប៉ុន្តែនៅទីបំផុត នៅព្រលប់ស្រាងៗ ប្រមាណ៦ល្ងាច ថ្ងៃទី២០ មេសា នេះ ពេទ្យខលប្រាប់ថា យ៉េយ៉េ រកឃើញផ្ទុកកូវីដ-១៩ ។
អាការមិនស្រួលខ្លួន ក្តៅស្រៀវស្រាញមួយរយៈនេះ បានធ្វើអោយក្រុមគ្រួសារ យ៉េយ៉េ មួយផ្ទះប្រញាប់យកសំណាកទៅតេស្ត ។ ការយកនេះដើម្បីអោយប្រាកដថា មានកូវីដ-១៩ ឬមិនមាន ?
យ៉េយ៉េ មានឈ្មោះពិតថា ឃ្លោក មករា នឹកហួសចិត្តពេលដឹងថា ខ្លួនមានកូវីដ-១៩ ដោយសារ តែគ្រប់ជំហាន នាងការពារណាស់ ។ មិនដែលទៅណា នៅក្នុងផ្ទះ១ខែជាងហើយ ។ ចេញចូលបាញ់អាល់កុលជាប្រចាំ មានម៉ាស់ និងរបាំងមុខ ។ នេះជារឿងមួយដែលបងប្អូនយើងគួរតែ ប្រយ័ត្ន ហើយថែរក្សាសុខភាព កុំប្រហែសសោះឡើយ ។
មិត្តសិល្បករ ដែលដឹងថា យ៉េយ៉េ មានផ្ទុកកូវីដនេះ បានរួមគ្នាលើកទឹកចិត្តនាង អោយរឹងមាំ ប្រមូលស្មារតី អនុវត្តតាមវិធានសុខាភិបាល កុំគិតច្រើន ។ ម្យ៉ាងគ្មានអ្នកណាចង់កើតជំងឺប្រភេទនេះ នាំលំបាកឡើយ ។ សង្ឃឹមថា យ៉េយ៉េ នឹងបានធូរឡើងវិញ ក្រោយព្យាបាល ៕
ចែករំលែកព័តមាននេះ