ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិស​ដៅ​ចម្បង​៤​យ៉ាង​នៃ​ការ​សិក្សា​ពុទ្ធឱវាទ

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ជា​សាសនា​នាំ​មក​នូវ​សុខ​សន្តិភាព​ក្នុង​ដំណើរ​ជីវិត គោលបំណង​ចម្បង​នៃ​ការ​សិក្សា និង​បដិបត្តិ​ព្រះពុទ្ធ​សាសនា​មាន​៤​យ៉ាង​ដែល​មាន​ខ្លឹមសារ​ដ៏​ទូលំទូលាយ​គឺៈ ១-​សិក្សា និង​បដិបត្តិ​ព្រះពុទ្ធ​សាសនា ដើម្បី​ទទួល​នូវ​ចំណេះដឹង និង​ការ​យល់​ដឹង​ដើម្បី​បង្កើត​បញ្ញា ភាព​ឈ្លាសវៃ ឬ​ភាព​វៃឆ្លាត​អំពី​ជីវិត និង​សង្គម…

ព្រះពុទ្ធ​សាសនា​ជា​សាសនា​នាំ​មក​នូវ​សុខ​សន្តិភាព​ក្នុង​ដំណើរ​ជីវិត គោលបំណង​ចម្បង​នៃ​ការ​សិក្សា និង​បដិបត្តិ​ព្រះពុទ្ធ​សាសនា​មាន​៤​យ៉ាង​ដែល​មាន​ខ្លឹមសារ​ដ៏​ទូលំទូលាយ​គឺៈ

១-​សិក្សា និង​បដិបត្តិ​ព្រះពុទ្ធ​សាសនា ដើម្បី​ទទួល​នូវ​ចំណេះដឹង និង​ការ​យល់​ដឹង​ដើម្បី​បង្កើត​បញ្ញា ភាព​ឈ្លាសវៃ ឬ​ភាព​វៃឆ្លាត​អំពី​ជីវិត និង​សង្គម ។

២-​សិក្សា និង​បដិបត្តិ ដើម្បី​ទទួល​បាន​សេចក្តី​ស្ងប់ សន្តិភាព និង​សេចក្តីសុខ សុភមង្គល​នៅ​ក្នុង​ជាតិ​នេះ ។

៣-​សិក្សា និង​បដិបត្តិ ដើម្បី​ទទួល​នូវ​ជីវិត​ប្រកបដោយ​សេចក្តី​សន្តោស និង​ភាព​សម្បូណ៌​សប្បាយ​ទៅ​អនាគតជាតិ បរលោក​នាយ ។

៤-​សិក្សា និង​បដិបត្តិ ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ដ៏​ប្រសើរ​ថ្លៃថ្លា ឧត្តុង្គឧត្តម​បំផុត សេចក្តីសុខ​ដែល​ទៀងទាត់ ឥត​ប្រែប្រួល ជា​បរមសុខ ពោល​គឺ​ព្រះ​អមតមហានិព្វាន​នៅ​អវសាន​ជាតិ ។

ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​អ្នក​ទស្សនវិទូ​ក្នុង​លោកប្រសិទ្ធ​នាម​ថា​ជា​សាសនា​សន្តិភាព ឬ​ជា​សាសនា​ស្វែងរក​សុខ​សន្តិភាព​ជូន​មនុស្សជាតិ​នៅ​លើ​សកលទ្វីប​ទាំងមូល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ