ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​រស់​កសិករ​ចាប់ផ្ដើម​ឡើងថ្លៃ​វិញ​ ក្រោយ​មានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ និង​បិទ​ខ្ទប់​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ជាង​មួយ​ខែ​មុន​នេះ តម្លៃ​មាន់​រស់​របស់​កសិករ​ចិញ្ចឹម​មាន់បាន​ធ្លាក់​ថ្លៃ​សឹងតែ​ហៅ​លែង​លឺ​ពោល​មាន់​មួយ​គីឡូក្រាម​ត្រឹមតែ​១៥០០​រៀល​ទៅ​២០០០​រៀល​ហើយ​ស្ទើរតែ​គ្មាន​អ្នកទិញ​ទៅ​ទៀត តែ​ក្រោយ​ពេល​ជំងឺ​កូ​វី​ដ​១៩ ចាប់ផ្ដើម​វាយលុក​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ឈាន​ដល់​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ធ្វើ​ឱ្យ​តម្លៃ​មាន់​រស់​របស់​កសិករ​ចាប់ផ្ដើម​ឡើងថ្លៃ​វិញ​បន្តិច តែ​តម្លៃ​នេះ​មិន​ទាន់​អាច​ឱ្យ​កសិករ​ចំនេញ​បាន​នៅឡើយ ។…

រាជធានី​ភ្នំពេញ ៖ កាលពី​ជាង​មួយ​ខែ​មុន​នេះ តម្លៃ​មាន់​រស់​របស់​កសិករ​ចិញ្ចឹម​មាន់បាន​ធ្លាក់​ថ្លៃ​សឹងតែ​ហៅ​លែង​លឺ​ពោល​មាន់​មួយ​គីឡូក្រាម​ត្រឹមតែ​១៥០០​រៀល​ទៅ​២០០០​រៀល​ហើយ​ស្ទើរតែ​គ្មាន​អ្នកទិញ​ទៅ​ទៀត តែ​ក្រោយ​ពេល​ជំងឺ​កូ​វី​ដ​១៩ ចាប់ផ្ដើម​វាយលុក​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ឈាន​ដល់​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ធ្វើ​ឱ្យ​តម្លៃ​មាន់​រស់​របស់​កសិករ​ចាប់ផ្ដើម​ឡើងថ្លៃ​វិញ​បន្តិច តែ​តម្លៃ​នេះ​មិន​ទាន់​អាច​ឱ្យ​កសិករ​ចំនេញ​បាន​នៅឡើយ ។

លោក​សុធា​រ័​ត្ន​តំណាង​កសិករ​ចិញ្ចឹម​មាន់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា កាលពីមុន​តម្លៃ​មាន់​ពិតជា​បាន​ធ្លាក់​ចុះ​ដល់​ត្រឹម​១៥០០​រៀល​ទៅ​២០០០​រៀល​មែន ហើយ​ក៏​សឹងតែ​មិន​មាន​អ្នក​មក​ទិញ​ទៅ​ទៀត ព្រោះ​កាលនោះ កម្មវិធី​អាពាហ៍ពិពាហ៍​បុណ្យ​ទាន ឬ​កម្មវិធី​ជប់លៀង​នានា​ត្រូវ​បាន​បិទ​អស់ តែ​មក​ដល់​បច្ចុប្បន្ន​នេះ ក្រោយ​ពេល​រដ្ឋាភិបាល​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ឃើញ​ថា​តម្លៃ​មាន់​ចាប់ផ្ដើម​ឡើងថ្លៃ​បន្តិច​ឡើង​វិញ មក​ដល់​ត្រឹម​៥០០០​រៀល​ទៅ​៥៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ក៏​ប៉ុន្តែ​តម្លៃ​នេះ មិន​អាច​ឱ្យ​កសិករ​ទទួល​បាន​ប្រាក់​ចំណេញ​នៅឡើយ ។​លោក​ថា​៖« ទោះបីជា​តម្លៃ​នេះ​មិន​ទាន់​អាច​ឱ្យ​កសិករ​រក​ប្រាក់​ចំណេញ​បាន​ក្ដី តែ​វា​ប្រសើរ​ជាង​តម្លៃ​ចាស់​ដែល​ទទួល​បាន​ត្រឹមតែ​១៥០០​រៀល​ទៅ​២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ដែរ »​។

លោក​បន្ត​ថា ចាប់តាំងពី​ចូល​ខែមេសា​មក តម្លៃ​មាន់រ​ស់បាន​ចាប់ផ្ដើម​ហក់​ឡើង​បន្តិច​ម្ដង​ៗ ដោយសារ​តែ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ហើយ​វា​បាន​ហក់​ឡើង​ពី​១៥០០​រៀល​ទៅ​ដល់​៣០០០​រៀល​ឬ​៤០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​នៅ​ក្នុង​រយៈពេល​ជាង​១​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ តម្លៃ​មាន់​រស់​របស់​កសិករ​បាន​ហក់​ឡើង​បន្ថែម​ទៀត​ដល់​៥០០០​រៀល​ទៅ​៥៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​បន្ទាប់​ពី​មានការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ ។

បើ​តាម​លោក សុធា​រ័​ត្ន​បានឱ្យ​ដឹង​ថា តម្លៃ​មាន់​ត្រឹម​៥០០០​រៀល​ទៅ​៥៥០០​រៀល​នេះ គឺ​មិន​ទាន់​ជា​ទទួល​ប្រាក់​ចំណេញ​ទេ ហើយ​តម្លៃ​ដែល​អាច​ឱ្យ​កសិករ​រក​ប្រាក់​ចំណេញ​បាន​គឺ​ក្នុង​រង្វង់​៦០០០​រៀល​ទៅ​៦៥០០​រៀល​នោះ​ទើប​អាច​ចំណេញ​បាន​ព្រោះ​ការ​ចិញ្ចឹម​មាន់​ក​ត្រូវការ​ចំណាយ​ច្រើន​ផង​ដែរ ទំ​រាំ​តែ​វា​ធំធាត់​អាច​លក់​ចេញ​បាន​។

លោក​បាន​បន្ថែម​ថា អ្វី​ដែល​ជា​បញ្ហា​សម្រាប់​កសិករ​ពេល​នេះ គឺ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដែល​រារាំង​ដល់​ការ​ដឹក​ជញ្ជូន ទើប​ធ្វើ​ឱ្យ​ឈ្មួញ​មក​អាច​ចុះ​មក​ចាប់​មាន់បាន​ច្រើន​ដូច​មុន​និង​រង់ចាំ​ចាប់​មាន់​ពី​កសិករ​បាន​តែ​បន្តិច​ម្ដង​ៗ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជ​ញ្ជូ​នេះ​ដែរ លោក​ឧកញ៉ា​ស៊ិ​ន ច​ន្ធី​ប្រធាន​សមាគម​ភស្ដុ​ភារ​កម្ម​កម្ពុជា​បានឱ្យ​ដឹង​ថា វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ត្រូវ​ផ្អាក​ស្ទើរតែ​ទាំងស្រុង​ក្រោយ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ដោយសារ​តែ​កូ​វី​ដ​១៩ ។​លោក​ថា​៖« ថ្វី​ត្បិត​តែ​វិស័យ​ដឹក​ជញ្ជូន​ត្រូវ​បាន​រាជរដ្ឋាភិបាល​លើកលែង​មិន​ហាមប្រាម​និង​ឱ្យធ្វើ​អាជីវកម្ម​ដដែល​ក្ដី តែ​ក្នុង​នោះ​ចំនួន​ធ្វើការ​ត្រូវ​កាត់​ឱ្យ​នៅ​តិច​បំផុត​ត្រឹមតែ​២​ភាគរយ ដូច្នេះ​មនុស្ស​ធ្លាប់​ធ្វើ​១០០​នាក់​មក​នៅ​ត្រឹម​ពីរ​បី​នាក់​ក៏​មិន​អាច​លើកដាក់​បាន​ដែរ ។

ដូច្នេះ​មាន​តែ​ផ្អាក​ដំណើរការ​ដើម្បី​ចូលរួម​ទប់ស្កាត់​ជាមួយ​រដ្ឋាភិបាល និង​មាន​តែ​ការ​ស្នើ​សុំ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ​ពិនិត្យ​មើល​និង​យោគយល់​ចំពោះ​ការ​រឹតត្បិត​អាជីវកម្ម​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ