ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កំពុង​សាកល្បង​វ៉ាក់សាំង​កូ​វី​ដ ​ប្រភេទ​បា.ញ់​តាម​ចម្រុះ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ជាងចាក់តាមម្ជុល

2 ឆ្នាំ មុន

ប្រទេស​ចិន ៖ លោក Xuefeng Yu ដែល​ជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន CanSino Biologics បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​ថា…

ប្រទេស​ចិន ៖ លោក Xuefeng Yu ដែល​ជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន CanSino Biologics បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​ថា ក្រុមហ៊ុន​លោក​នឹង​ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​១៩​ថ្មី ជា​ប្រភេទ​ថ្នាំ​បាញ់​ចូល​តាម​ច្រមុះ ដែល​វា​នឹង​ផ្តល់​ភាព​ងាយស្រួល និង​មាន​ប្រសិទ្ធិ​ភាព​ជាង​ការ​ចាក់​តាម​ម្ជុល​។

បច្ចុប្បន្ន​អត្រា​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ចិន​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​កម្រិត​ទាប​ជាង​វ៉ាក់សាំង​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Pfizer-BioNTech និង Moderna ។ ខណៈ​ដែល​កាលពីដើម​ខែមេសា​នេះ នាយក​មជ្ឈមណ្ឌល​ចិន​សម្រាប់​ការ​គ្រប់គ្រង​ជំងឺឆ្លង​ក៏​បាន​ទទួលស្គាល់​ជា​សាធារណៈ​ថា វ៉ាក់សាំង​ចិន​មិន​មាន​អត្រា​ការពារ​ខ្ពស់​នោះ​ទេ​។ ហើយ​ពួក​គេ​កំពុង​ពិចារណា​ផ្តល់​ឱ្យ​ប្រជាជន​នូវ​ការ​ចាក់​វ៉ាក់សាំង​តាម​វិធី​ខុស​ៗ​គ្នា ដើម្បី​បង្កើន​ប្រសិទ្ធភាព​វ៉ាក់សាំង​ឱ្យ​កាន់តែ​ខ្លាំង​ជាង​មុន​។

រូបតំណាង​

ក្រុមហ៊ុន CanSino Biologics កំពុង​តែ​អភិវឌ្ឍ​រួម​គ្នា​នូវ​វ៉ាក់សាំង​ប្រភេទ​បាញ់​ស្រូប​ចូល​តាម​ផ្លូវដង្ហើម​ជាមួយនឹង​វិទ្យាស្ថាន​ជាតិ​ជីវ​បច្ចេកវិទ្យា​។ បន្ថែម​ពីលើ​នេះ លោក Yu បាន​ថ្លែង​បញ្ជាក់​ប្រាប់​ទូរទស្សន៍ CNBC ថា វ៉ាក់សាំង​ដែល​បាញ់​ចូល​តាម​ច្រមុះ​នេះ អាច​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ប្រភេទ​ចាក់​តាម​ម្ជុល​ធម្មតា​។ ដោយសារ​តែ​វីរុស​ឆ្លង​កូ​វី​ដ​១៩ បាន​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈផ្លូវ​ដង្ហើម​៕ (​ដកស្រង់​ចេញពី CNBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ