ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អាជីវករ​ផ្សារ​ដើម​គ​២​នាក់​ម្តាយកូន លួច​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វា​នឹង​កសាង​សំណុំរឿង​របស់​អាជីវករ​ផ្សារ​ដើម​គ​២​នាក់ ដែល​លួច​ចាក​ចេញពីផ្ទះ​ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨៖១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វា​នឹង​កសាង​សំណុំរឿង​របស់​អាជីវករ​ផ្សារ​ដើម​គ​២​នាក់ ដែល​លួច​ចាក​ចេញពីផ្ទះ​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨៖១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​ជ្រោយចង្វារ ដែល​ឈរជើង​នៅ​គោលដៅ​ចំណុច​រង្វង់​មូល​ព្រហ្ម​បាយ័ន ក្នុង​ការ​អនុវត្ត​សេចក្ដី សម្រេច​លេខ​៥០ សសរ ចុះ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​កែសម្រួល វិធានការ​ដែល​ត្រូវ​អនុវត្ត​ក្នុងអំឡុងពេល​បិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូដ​-១៩ បាន​ធ្វើការ​សាកសួរ និង​ឃាត់ខ្លួន​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​វិធានការ​សុខាភិបាល លួច​ចាក​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​ចំនួន​០២​រូប
ទី​១ ឈ្មោះ កុប ម៉ា​រី ភេទ​ស្រី អាយុ ៦០​ឆ្នាំ មុខរបរ​អាជីវករ​ផ្សារ​ដើម​គ (​ត្រូវជា​ម្តាយ​) និង​ទី​២ ឈ្មោះ ម៉ក់ រ៉ឺ​វី​សា ភេទ​ស្រី អាយុ ១៩​ឆ្នាំ មុខរបរ​អាជីវករ​ផ្សារ​ដើម​គ (​ត្រូវជា​កូន​) មាន​អាសយដ្ឋាន ស្ថិត​ក្នុងភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា ចំពោះ​ករណី​នេះ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ស្នើ​សុំ​គោលការណ៍​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន និង​បាន​បញ្ជូន​បុគ្គល​ទាំង​ពីរ​រូប​ខាងលើ​ឱ្យទៅ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រែក​ព្នៅ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​ខណ្ឌ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ