ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស២ក្នុង​​តំបន់​អាស៊ានកំពុងមមាញឹក​យ៉ាង​​សស្រាក់សស្រាំ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ថៃ​-​សិង្ហ​បុរី ៖ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ចំនួន ២ គឺ​ប្រទេស​ថៃ និង សិង្ហ​បុរី កំពុង​តែ​ធ្វើការ​យ៉ាង​មមាញឹក​ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​ដ៏​ចាំបាច់​បំផុត​នា​ពេល​បច្ចុប្បន្ន​។ ក្រុមហ៊ុន…

ថៃ​-​សិង្ហ​បុរី ៖ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ចំនួន ២ គឺ​ប្រទេស​ថៃ និង សិង្ហ​បុរី កំពុង​តែ​ធ្វើការ​យ៉ាង​មមាញឹក​ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​ដ៏​ចាំបាច់​បំផុត​នា​ពេល​បច្ចុប្បន្ន​។

រូបភាពរបស់ប្រទេសថៃ​

ក្រុមហ៊ុន Siam Bioscience Co. ជា​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​ថៃ ដែល​បាន​ចុះ​កិច្ចសន្យា​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩​ជាមួយ​ក្រុមហ៊ុន AstraZeneca បាន​និយាយ​ថា ខ្លួន​មាន​ទំនុក​ចិត្តនឹង​អាច​ផ្តល់​វ៉ាក់សាំង​បាន​ទាន់​ពេលវេលា នៅ​ពេល​ពួក​គេ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​រួចរាល់​។

រូបភាពរបស់ប្រទេសថៃ​

បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ដំណើរការ​បញ្ជូន​វ៉ាក់សាំង​ខ្លួន​បាន​ផលិត​ទៅ​កាន់​មន្ទីរពិសោធន៍​ជា​ច្រើន​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ដើម្បី​ត្រួតពិនិត្យ​គុណភាព​។ ហើយ​ក្រុមហ៊ុន​បាន​និយាយ​ថា នៅ​ពេល​គំរូ​ត្រូវ​បាន​អនុម័ត​ដោយ​មន្ទីរពិសោធន៍ ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុមហ៊ុន AstraZeneca​។ ហើយ​បន្ទាប់​មក​នឹង​ចុះបញ្ជី​វ៉ាក់សាំង​ជាមួយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​ប្រទេស​ថៃ ដូច្នេះ​វ៉ាក់សាំង​អាច​ត្រូវ​ផលិត​ទ្រង់ទ្រាយ​ធំ និង​ប្រើប្រាស់​ក្នុងស្រុក​។

រូបភាពរបស់ប្រទេ​ស​សិង្ហបុរី​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Traisuree Taisaranakul បាន​និយាយ​ថា វ៉ាក់សាំង AstraZeneca ចន្លោះ​ពី ៦-១០ លាន​ដូ​សនឹង​ត្រូវ​បាន​ត្រៀម​រួចរាល់​សម្រាប់​ប្រើប្រាស់​នៅ​ខែមិថុនា​។

រូបភាពរបស់ប្រទេ​ស​សិង្ហបុរី​

ដោយឡែក​ក្រ​ឡែក​មក​មើល​ប្រទេស​សិង្ហ​បុរី​វិញ ក៏​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ផលិត​វ៉ាក់សាំង​ផ្ទាល់ខ្លួន​ដែល​មានឈ្មោះ​ថា Lunar-Cov19​។ ដែល​សហការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​អា​មេ​រិ​ក Arcturus និង​សាលា​វេជ្ជសាស្ត្រ Duke-NUS របស់​សិង្ហ​បុរី​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA​។

រូបភាពរបស់ប្រទេ​ស​សិង្ហបុរី​

សក្តានុពល​របស់​ប្រទេស​សិង្ហ​បុរី គឺ​ការ​ផលិត​វ៉ាក់សាំង​នេះ សម្រាប់​ការ​ចាក់​តែ​មួយ​ដូ​ស​ប៉ុណ្ណោះ​។ ហើយ​បច្ចុប្បន្ន​វា​កំពុង​ឆ្លងកាត់​ការ​សាកល្បង​លើ​មនុស្ស​ផ្ទាល់​តែ​ម្តង​។ ស្រប​ពេល​ដែល​ក្រុម​អ្នក​ពិសោធន៍​បាន​និយាយ​ថា ការ​សាកល្បង​ដំណើរការ​បាន​យ៉ាង​រលូន និង​មិន​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ធំដុំ​នោះ​ទេ​។ ហើយ​ក្នុង​ពេល​ដំណាលគ្នា​នេះ ការ​វិភាគ​កំពុង​បន្ត​ដំណើរការ​បន្ថែម​ទៀត​៕ (​ដកស្រង់​ចេញពី Bangkok Post និង CNA)

រូបភាពរបស់ប្រទេ​ស​សិង្ហបុរី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ