ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ១គ្រួសារសប្បាយរីករាយ ខណ:​តម្លៃទី​ផ្សារ​សាច់​ជ្រូក​រស់​បាន​ឡើង​ខ្ពស់

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សង្កេត​ឃើញ​តម្លៃ​ទីផ្សារ​សាច់​ជ្រូក​រស់​របស់​ប្រជា​កសិករ​ នៅ​តាម​ភូមិ​នានាឡើងថ្លៃ​ខ្ពស់​ជាង​សព្វដង រហូត​មក​ព្រឹក​ថ្ងៃ​ទី​២០ ​មេសា ឆ្នាំ​២០២១ នេះ​ កសិករ​មួយ​គ្រួសាររស់នៅ​ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សង្កេត​ឃើញ​តម្លៃ​ទីផ្សារ​សាច់​ជ្រូក​រស់​របស់​ប្រជា​កសិករ​ នៅ​តាម​ភូមិ​នានាឡើងថ្លៃ​ខ្ពស់​ជាង​សព្វដង រហូត​មក​ព្រឹក​ថ្ងៃ​ទី​២០ ​មេសា ឆ្នាំ​២០២១ នេះ​ កសិករ​មួយ​គ្រួសាររស់នៅ​ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​សម្តែង​នូវ​ការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដោយ​មិន​ព្រួយបារម្ភ​ពី​បញ្ហា​ខ្វះខាត​ចំពោះ​ជីវភាព​ដូច​មុន​ៗ ប៉ុន្មាន​នោះ​ទេ ។ លើស​ពី​នេះ ពួក​គេ​ក៏​បាន​ខិតខំ​ប្រឹងប្រែង ថែបំប៉ន​សត្វ​ជ្រូក​របស់​ខ្លួន ទាំង​មេ ទាំង​កូន ប្រមា​ន​ជាង​៣០​ក្បា ល មិន​ឱ្យ​មានការ​ខូចខាត​បាត់បង់​ដោយសារ​ជំងឺ​នោះ​ឡើយ ។

បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់ ឈ្មោះ ស៊ុន នឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ប្រពន្ធ ឈ្មោះ មឿ​ន ថា​រី អាយុ​៣០​ឆ្នាំ បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ ពួក​គេ​បាន​ប្រកប​របរ​ចិញ្ចឹមសត្វ​ជ្រូក​នេះ អស់ រយ​: ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ក្រោយ​ពី​បាន​រៀប​ការ​ជាមួយ​គ្នា គឺ​បិត​ស្រាស​. លក់​ឱ្យ​ម៉ូយ​នៅ​តាម​ភូមិ និង​រក្សា​ទុក​បាយ​ស្រា ដាក់​ឱ្យ​ជ្រូក​ស៊ី លាយ​ផ្សំ​ជាមួយនឹង​បន្លែ កន្ទក់ ដោយ​មិន​បាន​ដាក់​ចំណី​ទិញ​នៅ​ផ្សារ​នោះ​ទេ ។ ប្រភព​បន្ត​ថា ចាប់តាំងពី​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ សាច់​ជ្រូក​នៅ​ទីផ្សារ​ក្នុង​ខេត្ត​ប៉ៃលិន​ក៏​ឡើង រីឯ​តម្លៃ​សាច់​ជ្រូក​រស់​តាម​ភូមិ​ក៏​ឡើងថ្លៃ​ខ្ពស់​ដែរ ព្រោះ​សមត្ថកិច្ច​ជំនាញ និង ថ្នាក់ដឹកនាំ​ខេត្ត បាន​ធ្វើការ​ហាមប្រាម មិន​ឱ្យ​មានការ​នាំ​សត្វ​ជ្រូក ចូល​មក​ពី​ប្រទេស​ជិតខាង ដូច​មុន​នោះ​ឡើយ ។

ប្រភព​បញ្ជាក់​ទៀត​ថា ក្នុង​ការ​ចិញ្ចឹម​ជ្រូក​នេះ ពួក​គាត់​បាន​ទុក​មេ​ជ្រូក​ធំ​ៗ ចំនួន​៩​ក្បាល សម្រាប់​ឱ្យ​បង្កើតកូន​លក់ ដោយ​កូន​តូច ១​ក្បាល ដែល​កើត​បាន​រយ​:​ពេល​១​ខែ ឈ្មួញ​ហ៊ាន​ទិញ​ក្នុង តម្លៃ​៣៥​ម៉ឺន​រៀល ដោយឡែក​សាច់​ជ្រូក​រស់ អាច​លក់​បាន​ចាប់ពី​៣៥០០​រៀល ទៅ​៤០០០​រៀល ក្នុង​មួយ​គីឡូក្រាម ។ រហូត​មក​ដល់​ពេល​នេះ មេ​ជ្រូក​របស់​ពួក​គាត់ បាន​កើតកូន​ចំនួន​២​ក្បាល​ហើយ ដោយ​មេ​ជ្រូក​ខ្លះ មានកូន​ត្រឹមតែ​៦​ទៅ​៧​ក្បាល (​កូន​ដំបូង​) ជ្រូក​ខ្លះ​ទៀត កើតកូន​ចាប់ពី​១០​ដល់​១២​ក្បាល ។ តែ​កូន​ផ្រូ​ក​តូច​ៗ បន្ទាប់​ពី​កើត​បាន​រយ​:​ពេល​១​ខែ គឺ​គាត់​បាន​បណ្តាច់​ដោះ ចាប់ ដាក់​នៅ​ទ្រុង​ផ្សេង​ពី​មេ ដោយ​ដាក់​ឱ្យ​ស៊ី​ចំណី​ទិញ​យក​មក​ផ្សារ​សិន លុះ​ធំ​បន្តិច ក៏​ដាក់​ឱ្យ​ស៊ី​បាយ​ស្រា ដែល​ដាំ​លាយ​បន្លែ ដើម្បី​ឱ្យ​ឆាប់​ធំធាត់ រយ​:​ពេល​ត្រឹម​៤​ទៅ​៦​ខែ អាច​ចាប់​លក់​បាន ។

សូម​បញ្ជាក់​ផង​ដែរ​ថា ៖ រហូត​មក​ដល់​ពេល​នេះ កសិករ​មិន​ព្រួយបារម្ភ​ចំពោះ​ពី​ផ្សារ​សាច់ ជ្រូក​រស់​នោះ​ឡើយ ឱ្យ​តែ​ចិញ្ចឹម​បាន​ធំ គឺ​ឈ្មួញ​ដែល​ប្រកបរ​បរកាប់​ជ្រូក​លក់ តែងតែ​ចូល​ទៅ​ទិញ​ដល់​កន្លែង​ទ្រុង​តែ​ម្តង ពោល​គឺ​មាន​ប៉ុន្មាន មិន​សល់​នោះ​ដែរ ។
ចំណែក​តម្លៃ​ទីផ្សារ​សាច់​ជ្រូក ដែល​ឈ្មួញ​លក់ដូរ​នៅ​ក្នុង​ផ្សារ តម្លៃ​២៥០០០​រៀល​ទៅ​៣០០០០​រៀល ក្នុង​១​គីឡូក្រាម ហើយ​តម្រូវការ​ទីផ្សារ​សាច់​ជ្រូក ក៏​មានការ​លក់ដាច់​ច្រើន​គួរសម ជាង​មុន​ៗ ដែរ ទោះបីជា​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ កំពុង​វាយលុក​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ