ថ្ងៃនេះឆ្លងកូវីដ១៩ថ្មី៤៣១នាក់ ក្នុងនោះរាជធានីភ្នំពេញឆ្លងច្រើនជាងគេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន៤៣១ នាក់…
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន៤៣១ នាក់…
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន៤៣១ នាក់ និងជាសះស្បើយ៣១ នាក់ ។
ក្រសួងសុខាភិបាលបានបន្តថា អ្នកដែលជំងឺកូវីដ១៩មាន៤២៩នាក់ បានឆ្លងពីព្រឹត្តិការណ៍សហគមន៍ និង២នាក់អ្នកធ្វើដំណើរមកពីក្រៅប្រទេស។
ក្រសួងបានឲ្យទៀតថា រកឃើញអ្នកឆ្លងថ្មី ៤៣១ នាក់ទៀត និងជាសះស្បើយ ៣១នាក់ ។ករណីឆ្លងសហគមន៍ ៤២៩ នាក់ អ្នកដំណើរពីបរទេស ២ នាក់ ក្នុងនោះនៅរាជធានីភ្នំពេញ 271នាក់ ខេត្តព្រះសីហនុ 133នាក់ ខេត្តកណ្ដាល 10នាក់ ខេត្តកំពង់ចាម 4នាក់ ខេត្តតាកែវ 4នាក់ ខេត្តព្រៃវែង 2នាក់ ខេត្តត្បូងឃ្មុំ 1នាក់ ខេត្តស្វាយរៀង1នាក់ ខេត្តកំពង់ឆ្នាំង 1នាក់ ខេត្តកំពង់ធំ 1នាក់ ខេត្តកំពត 1នាក់ ។
ក្រសួងថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងសរុប ៧៤៤៤ នាក់ អ្នកជាសះស្បើយ ២៥៥៥ នាក់ អ្នកកំពុងព្យាបាល ៤៨៣៥ នាក់ អ្នកស្លាប់៤៩ នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ៕
ចែករំលែកព័តមាននេះ