ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លាំងមែន! មន្ត្រី​យោធាជិះ​បុក​បា​រ៉ា​ស់ហើយ​វាយ​​​សមត្ថ​​​កិច្ច​របួស​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារឃាត់ខ្លួន បន្ទាប់​ពី​មន្ត្រី​យោធា​រូប​នោះ​បាន​ជិះម៉ូតូ​បុក​បា​រ៉ា​ស់ជេរ​ប្រថ និង​វាយ​នគរបាល​ម្នាក់​បណ្តាល​បែក​ចិញ្ចើម ។ ហេតុការណ៍​នេះ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ​មេសា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ​៖​ មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារឃាត់ខ្លួន បន្ទាប់​ពី​មន្ត្រី​យោធា​រូប​នោះ​បាន​ជិះម៉ូតូ​បុក​បា​រ៉ា​ស់ជេរ​ប្រថ និង​វាយ​នគរបាល​ម្នាក់​បណ្តាល​បែក​ចិញ្ចើម ។ ហេតុការណ៍​នេះ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ​មេសា ឆ្នាំ​២០២១ នៅ​ចំណុច​គោលដៅ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ ចំណុច រង្វង់​មូល​តា​ព្រហ្ម ក្នុងភូមិ ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។


តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​យោធា ពាក់​ស័​ក្ត​៣ មាន​ទីលំនៅ​ផ្ទះ​លេខ ២២AE0 ផ្លូវ​៥៧២ ខណ្ឌទួល​គោក រាជធានី​ភ្នំ ពេញ ។​ ចំណែក​នគរបាល​ម្នាក់​​របួស​ឈ្មោះ វេ​ង ឌី​ណា ភេទ​ប្រុស ពាក់ ស័ក្តិ​៣ រង​របួស​បែក​ចិ​ញ្ចើមផ្នែកខាង​ស្ដាំ ត្រូវ​បញ្ជូ​ន​ទៅ​កាន់​មន្ទីរពេទ្យព្យាបាលភ្លាមៗ ។

តាម​ព័ត៌​មានបាន​អោយ​ដឹង​ថា មុន​ពេលកើតហេតុ គេ​ឃើញជន​បង្ក​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងប្រុងចូលរាជធានីភ្នំ​ពេញ​មកដល់ ចំណុចបិទ​ខ្ទប់ សមត្ថ​កិច្ច​សួរ នាំរកឯក​សារ​មិន​មាន ហើយត្រូវបានសមត្ថកិច្ច អោយត្រឡប់ក្រោយ តែជននោះ នៅ​តែ​ព្យាយាម​ទៅមុខ​បុក​បា​រ៉ាស ហើយត្រូវបានសមត្ថកិច្ចឃាត់​។

តាម​ព័ត៌​មាន​អោយ​ដឹង​ទៀតថា ភ្លាមនោះ​ជន​បង្កបាន​ជេរប្រមាថមើលងាយ​និង​យក​មួក សុវត្ថិភាព វាយ​មក​លើ​នគរបាល​បណ្តាល​អោយរ​ងរ​បួស​តែ​ម្តង ។ ​ជន​បង្ក​ត្រូវ​បាន​នគរបាល​បាន​នាំ​គ្នា​ព័ទ្ធ​ឃាត់ខ្លួន បញ្ជូន​មក​កាន់​អធិការដ្ឋាន ដើម្បី​កសាង​សំនុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕ ដោយ៖ ​ម៉េ​ង ធា & ប៊ុនណាក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ