ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុសិត​ជាន់​ទី​៤​ជា​ពិភព​របស់​ព្រះ​សព្វញ្ញូ​ពោធិសត្វ

3 ឆ្នាំ មុន

ទេវ​ភូមិ​ជាន់​ទី​៤​ឈ្មោះ​តុសិត ។ ពួក​ទេវតា​ដែល​ឈ្មោះ​ថា តុសិត ព្រោះ​អត្ថ​ថា​ជា​អ្នក​ដល់​នូវ​សេចក្តី​ត្រេកអរ ការ​ឆ្អែតចិត្ត​ក្នុង​សិរីសម្បត្តិ​របស់​ខ្លួន ។ ស្តេច​ទេវតា​ដែល​គ្រប់គ្រង​ទេវតា​នៅ​ជាន់​នេះ​មាន​នាម​ថា ស្តេច​ស​ន្តុ​សិត​។ ជា​ពិភព​របស់​អ្នកមាន​បញ្ញា…

ទេវ​ភូមិ​ជាន់​ទី​៤​ឈ្មោះ​តុសិត ។ ពួក​ទេវតា​ដែល​ឈ្មោះ​ថា តុសិត ព្រោះ​អត្ថ​ថា​ជា​អ្នក​ដល់​នូវ​សេចក្តី​ត្រេកអរ ការ​ឆ្អែតចិត្ត​ក្នុង​សិរីសម្បត្តិ​របស់​ខ្លួន ។ ស្តេច​ទេវតា​ដែល​គ្រប់គ្រង​ទេវតា​នៅ​ជាន់​នេះ​មាន​នាម​ថា ស្តេច​ស​ន្តុ​សិត​។ ជា​ពិភព​របស់​អ្នកមាន​បញ្ញា ព្រះ​សព្វញ្ញូ​ពោធិសត្វ​គ្រប់​ៗ​ព្រះ​អង្គ ដែល​ទ្រង់​បំពេញ​បារមី​៣០ គ្រប់​បរិបូណ៌​ហើយ ក្នុង​កំណើត​ចុង​ក្រោយ​នៃ​ព្រះ​ពោធិសត្វ​ទាំងឡាយ​នោះ​នឹង​ត្រូវ​ទៅ​កើត​នៅ​ក្នុង​ឋានសួគ៌​ជាន់​តុសិត​នេះឯង ។

កាល​ទេវតា​ក្នុង​មួយ​ម៉ឺន​លោកធាតុ​មក​ប្រជុំ​គ្នា​ទូល​អារាធនា​ឱ្យ​ស្តេច​មក​យកកំណើត​នៅ​ក្នុង​មនុស្សលោក​នេះ ដើ​ម្បី​​ត្រាស់​ជា​ព្រះពុទ្ធ ព្រះ​អង្គ​ទ្រង់​ពិចារណា​មើល​មហា​វិលោកនៈ​៥​ប្រការ​គឺ ពិចារណា​ដល់​កាល​វេលា​១ ពិចារណា​ដល់​ទ្វីប​១ ពិចារណា​ដល់​ប្រទេស​១ ពិចារណា​ដល់​ត្រកូល​១ ពិចារណា​ដល់​មាតា​និង​កំណត់​អាយុ​របស់​មាតា​១ ។

កាល​ពិចារណា​ឃើញ​ថា មានការ​សមគួរ​ព្រម​ហើយ ទើបបាន​ស្តេច​ចុះ​មក​យោនយកកំណើត​ជា​មនុស្សលោក ។ ព្រះ​សិ​អារ្យ​មេត្រី​ពោធិសត្វ និង​អ្នក​ដែល​ជា​គូ​អគ្គសាវ័ក​ក្នុង​កាល​នេះ​ក៏​ស្ថិត​នៅ​ក្នុង​ឋាន​តុសិត​ទេវលោក​នេះ​ដែរ កាល​មាន​អាយុក្ខ័យ​នៅ​ត្រឹម ៨០.០០០​ឆ្នាំ ព្រះ​ពោធិសត្វ ក៏​នឹង​ចុះ​មក​ត្រាស់​ដឹង ជា​ព្រះសម្មាសម្ពុទ្ធ​ប្រសើរ​បំផុត​ក្នុង​លោក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ