ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​២​កន្លែង​នៅ​ខណ្ឌ​សែន​សុខ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​សម្រាប់​​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​សម្រាប់​ទទួល​រៀបចំ​អាពាហ៍ពិពាហ៍​ធំ​ៗ និង​មាន​លក្ខណៈ​ទំនើប ចំនួន​ពីរ​កន្លែង​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ដែល​មានឈ្មោះ ដឹ​ព្រី​មៀរ សែន​សុខ និង​វិមាន​ពិភព​ថ្មី​សែន​សុខ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ទីតាំង​សម្រាប់​ទទួល​រៀបចំ​អាពាហ៍ពិពាហ៍​ធំ​ៗ និង​មាន​លក្ខណៈ​ទំនើប ចំនួន​ពីរ​កន្លែង​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ដែល​មានឈ្មោះ ដឹ​ព្រី​មៀរ សែន​សុខ និង​វិមាន​ពិភព​ថ្មី​សែន​សុខ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជ្រើសរើស​យក​ជាទី​តាំង សម្រាប់​សម្រាក​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​មាន​ប្រមាណ​២០០០​គ្រែ ខណៈ​ដែល​ជំងឺ​នេះ​បាន​និង​កំពុង​បន្ត​រីក​រាលដាល​យ៉ាង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្លៃ ។ នេះ​បើ​យោង​តាម អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា​នេះ ។

ដើម្បី​ជំរុញ​ឲ្យ​ការងារ នៃ​ការ​រៀបចំ​ទីតាំង​សម្រាប់​សម្រាក​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​ទាំង​២​ទីតាំង​ខាងលើ​នេះ​ឱ្យ​បាន​លឿន និង​សម​ស្រប​ជាទី​តាំង​សម្រាប់​សំរាក​ព្យាបាល​ជម្ងឺ ឯកឧត្តម ឃួ​ង ស្រេ អភិបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១៩​ខែ មេ​សា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​នេះ​ជាក់ស្ដែង មុន​នឹង​បញ្ជូន​អ្នកជំងឺ​មក​សម្រាក​ព្យាបាល ។

ទីតាំង​ទាំង​២ ខាងលើ​នេះ មា​នទី​តាំងនៅ​ជិត​ផ្សារ​អី អន​២ ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុង​នោះ អាគារ​វិមាន​ពិភព​ថ្មី​សែន​សុខ អាច​ដាក់​គ្រែ​បាន​ប្រមាណ​ជា​៨០០​គ្រែ និង​អាគារ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍ ដឹ​ព្រី​មៀរ ដាក់​បាន​ប្រមាណ​២០០០​គ្រែ ។ សរុប​ទាំង​២​ទីតាំង​នោះ អាច​ដាក់​បាន​ចំនួន​ប្រមាណ​ជាង​២០០០​គ្រែ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាល​រាជធានី បាន​ធ្វើការ​ណែនាំ​ទៅ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ចេះ​ការពារ​ខ្លួនឯង កុំអោយ​ឆ្លង​កូ​វី​ដ​-១៩ ពោល​គឺ នៅ​ពេល​ដែល​ក្រុមការងារ​បញ្ជូន​អ្នកជំងឺ​កូ​វី​ដ​-១៩ មក​កាន់​ទីតាំង​នេះ សូម​រក្សា​គម្លាត និង​ការពារ​ខ្លួន​ឲ្យ​បាន​ម៉ត់ចត់​បំផុត ទៅ​តាម​ការ​ណែនាំ​គ្រប់យ៉ាង​របស់​ក្រសួងសុខាភិបាល​។

ទីតាំង​ទាំង​២​ខាងលើ​នេះ បាន​រៀបចំ​គ្រែ​សម្រាប់​អ្នកជម្ងឺ​រួចរាល់​ហើយ គឺ​នៅ​តែ​ក្រុម​គ្រូពេទ្យ និង​ក្រុមការងារ​ពាក់ព័ន្ធ​បញ្ជូន​អ្នកជម្ងឺ​កូ​វី​ដ​-១៩ មក​សម្រាក​ព្យាបាល​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ថ្មី​រហូត​ដល់ ៦២៤​នាក់ ដែល​ភាគច្រើន​បំផុត ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ខណៈ​អ្នកជំងឺ​ចំនួន​៤៨​នាក់​បានជា​សះស្បើយ​។ អ្នក​ឆ្លង​ទាំង​៦២៤​នាក់ សុទ្ធ​សឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ ចំនួន​៤៦៥​នាក់​, ខេត្តកំពង់ចាម ១​នាក់​, ខេត្តពោធិ៍សាត់ ១​នាក់​, ខេត្តស្វាយរៀង ៣​នាក់​, ខេត្តតាកែវ ១០​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ ១៤៤​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ