ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាមា​ជា​ជាន់​ទី​៣​នៃ​ឋាន​ទេវលោក

3 ឆ្នាំ មុន

ទេវ​ភូមិ​ជាន់​ទី​៣​ឈ្មោះ​ថា យាមា​ដោយ​អត្ថ​ថា ពួក​ទេវតា ដែល​ឈ្មោះ​ថា​យាមៈ ព្រោះ​ជា​អ្នក​គេច​ចៀស​ទៅ​ពី​ទុក្ខ​ដែល​ខ្លួន​ពើបប្រទះ​អស់​ជា​ច្រើន​ជាតិ​ណាស់​មក​ហើយ ។ យាមា​នេះ​ជា​ស្ថាន​ទី​នៅ​នៃ​ពួក​ទេវតា​ឈ្មោះ​ថា យាម​ភូមិ ។ ទេវតា​ដែល​ជា​ធំ​គ្រប់គ្រង​នៅ​ក្នុង​ជាន់​ទី​បី​នេះ…

ទេវ​ភូមិ​ជាន់​ទី​៣​ឈ្មោះ​ថា យាមា​ដោយ​អត្ថ​ថា ពួក​ទេវតា ដែល​ឈ្មោះ​ថា​យាមៈ ព្រោះ​ជា​អ្នក​គេច​ចៀស​ទៅ​ពី​ទុក្ខ​ដែល​ខ្លួន​ពើបប្រទះ​អស់​ជា​ច្រើន​ជាតិ​ណាស់​មក​ហើយ ។

យាមា​នេះ​ជា​ស្ថាន​ទី​នៅ​នៃ​ពួក​ទេវតា​ឈ្មោះ​ថា យាម​ភូមិ ។ ទេវតា​ដែល​ជា​ធំ​គ្រប់គ្រង​នៅ​ក្នុង​ជាន់​ទី​បី​នេះ ឈ្មោះ​ស្តេច សុ​យាមៈ ដែល​មាន​អំណាច​ដាក់​អាជ្ញា​លើ​ពពួក​ទេវតា​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​ប្រាសចាក​ច្បាប់​វិន័យ​របស់​ទេវតា ។

ចាប់ពី​ជាន់​យាមា​ឡើង​ទៅ មាន​តែ​អាកាស​ទេវតា ដែល​មាន​វិមាន​នៅ​ត​ៗ​គ្នា​រហូត​ទៅ​ទល់​នឹង​ភ្នំ​ចក្រ​វា​ឡ ហើយ​ទេ​វតា​អង្គ​ណា​សន្សំ​បុណ្យ​កុសល​បាន​ច្រើន ទេវតា​អង្គ​នោះ​នឹង​បន្ត​សោយ​នូវ​ទិព្វ​សម្បត្តិ​អស់​កាល​ជា​យូរអង្វែង​តទៅ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ