ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយថ្មីរបស់ចោរបន្លំជាអ្នកដឹកបន្លែ តែត្រូវអស់​លក្ខណ៍នៅគោលដៅចត្តាឡីស័ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​បើក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ឌុ​ប​គ្នា​បន្លំ​ខ្លួន​ធ្វើ​ដូច​ជា​អ្នក​ដឹក​បន្លែ តាម​ការ​ពិតជា​ចោរ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដែល​យាម​គោលដៅចត្តាឡី​ស័ក​នៅ​ក្នុងសង្កាត់​ចោម​ចៅ​1 ប្រទះ​ឃើញ​ក៏​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ចោម​ចៅ​ទី​1 កាលពី​វេលា​ម៉ោង១០និង៣០នាទី​យប់​ថ្ងៃ​ទី​19១៩ ខែមេសា ​នៅ​ភូមិគោក​ចំបក់ ជិត​វត្ត​អង្គ​តា​ម៉ិ​ញ…

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​បើក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ឌុ​ប​គ្នា​បន្លំ​ខ្លួន​ធ្វើ​ដូច​ជា​អ្នក​ដឹក​បន្លែ តាម​ការ​ពិតជា​ចោរ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដែល​យាម​គោលដៅចត្តាឡី​ស័ក​នៅ​ក្នុងសង្កាត់​ចោម​ចៅ​1 ប្រទះ​ឃើញ​ក៏​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ចោម​ចៅ​ទី​1 កាលពី​វេលា​ម៉ោង១០និង៣០នាទី​យប់​ថ្ងៃ​ទី​19១៩ ខែមេសា ​នៅ​ភូមិគោក​ចំបក់ ជិត​វត្ត​អង្គ​តា​ម៉ិ​ញ សង្កាត់​ចោម​ចៅ​1 ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​បី​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​រួម​មាន ជនសង្ស័យ​ទី​១-​ឈ្មោះ ម៉ៅ អាយុ​38​ឆ្នាំ មុខរបរ និង ស្នាក់​នៅ​មិន​ពិតប្រាកដ ជា​អ្នក​ធ្វើ​សកម្មភាព​បម្រុង​លួច​ម៉ូតូសណ្តោង​រឺ​ម៉ក ទី​២-ឈ្មោះ នី អាយុ៣៧ឆ្នាំ ជា​បក្សពួកមុខរបរ​ និង​ស្នាក់​នៅ មិន​ពិតប្រាកដ និង​ទី​៣-​ឈ្មោះ សុខ ឡី អាយុ​២៧​ឆ្នាំ ជា​បក្សពួក មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដទាំង​បី​នាក់ ជិះ​ម៉ូតូ​សណ្តោង​រឺ​ម៉ក​មួយ​គ្រឿងបាញ់ថ្នាំ​ពណ៌​ក្រហម ។

ប្រភព​ពី​សមត្ថកិច្ច​យាម​គោលដៅ​ចត្ត​ឡី​ស័ក​សង្កាត់​ចោម​ចៅ​ទី​1 បាន​ប្រាប់​អោយ​ដឹង​ថា ភិនភាគ​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ​នេះ​កន្លង​មក​មាន​ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៏​ថា​ជាមួយ​មុខសញ្ញា​សកម្ម​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ លុះដល់​យប់​កើតហេតុ ខណៈ​ពេល​សមត្ថកិច្ច​កំពុង​ល្បាត​តាម​ព្រំប្រទល់​សង្កាត់​ជាប់​គ្នា ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ ភិនភាគ​ដូច​ប្រជា​ពលរដ្ឋ​រាយការណ៍ បាន​ជិះ​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ឌុ​ប​គ្នា​មក ឈប់​ម្តុំ​ជិត​វត្ត​អង្គ​តា​ម៉ិ​ញ ហើយ​ជនសង្ស័យ​ឈ្មោះ​ម៉ៅ បាន​ចុះ​ពី​រឺ​ម៉ក​ដើរ​សំដៅ​ទៅ​រក​លួច​ម៉ូតូសណ្តោង​រឺ​ម៉ក​មួយ​គ្រឿង​ទៀត​ដែល​ចត​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​វត្ត ឃើញ​ហេតុការណ៍​គួរ​ឲ្យ​សង្ស័យ សមត្ថកិច្ច​ក៏​ចូល​ទៅ​សួរ​ទៅ​សួរនាំ​តែ​គ្រាន់តែ​ឃើញ​សមត្ថកិច្ច បក្សពួក​ជនសង្ស័យ​2​នាក់​ទៀត​នៅ​លើ​រឺ​ម៉ក​បាន​បើក​រឺ​ម៉ក​រត់គេច​ខ្លួន​តែ​ម្តង ចំណែក​ជនសង្ស័យ​ឈ្មោះ​ម៉ៅ​រត់ឡើង​រឺ​ម៉ក​មិន​ទាន់​ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់ ។ ចំណែក​បក្ស​ជនសង្ស័យ​ដែល​បើក​រឺ​ម៉ក​រត់គេច​ខ្លួន​ទៅ​ដល់​ផ្លូវ​2004 ក៏​ត្រូវ​សមត្ថកិច្ច​ប្រដេញ​តាម​ឃាត់​បាន ទាំង​រឺ​ម៉ក និងជនសង្ស័យ​ភ្លាម​ៗ​ផង​ដែរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ម៉ៅ បាន​សារ​ថា​ភាព​ខ្លួន​ពិតជា​មាន​បំណង លួច​រឺ​ម៉កម៉ូតូ​ប្រជាពលរដ្ឋ​ពិតមែន តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​1 ចាត់ការ​តាម​និ​តិ​វិធី ។ ដោយ៖ យឹម ឈឿន

អត្ថបទសរសេរ ដោយ