ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ប្រចាំ​ទ្វីប​ទាំង​៧

3 ឆ្នាំ មុន

ទ្វីប​ក្នុង​ទី​នេះ​លោក​សំដៅ​ទៅ​លើ​ឋាន​ទាំង​៧​មាន​ឋានមនុស្ស ឋាន​អសុ​រៈ​ជាដើម ។ ឋាន​ទាំងនោះ​មាន​ដើមឈើ​មួយ​ដើម​ៗ​ជា​គ្រឿង​សម្គាល់​ប្រទេស​របស់​គេ ឬ​ហៅ​ថា ជា​គ្រឿង​សម្គាល់​អត្តសញ្ញាណ​ជាតិ​របស់​ពួក​គេ ។ ដើមឈើ​ប្រចាំ​កប្ប​ទាំង​៧​ដើម​នោះ​គឺៈ ១-​ដើម​ជម្ពូ ដើម​ព្រីង​ប្រចាំ​នៅ​ក្នុង​ជម្ពូទ្វីប…

ទ្វីប​ក្នុង​ទី​នេះ​លោក​សំដៅ​ទៅ​លើ​ឋាន​ទាំង​៧​មាន​ឋានមនុស្ស ឋាន​អសុ​រៈ​ជាដើម ។ ឋាន​ទាំងនោះ​មាន​ដើមឈើ​មួយ​ដើម​ៗ​ជា​គ្រឿង​សម្គាល់​ប្រទេស​របស់​គេ ឬ​ហៅ​ថា ជា​គ្រឿង​សម្គាល់​អត្តសញ្ញាណ​ជាតិ​របស់​ពួក​គេ ។ ដើមឈើ​ប្រចាំ​កប្ប​ទាំង​៧​ដើម​នោះ​គឺៈ

១-​ដើម​ជម្ពូ ដើម​ព្រីង​ប្រចាំ​នៅ​ក្នុង​ជម្ពូទ្វីប គឺឋានមនុស្សលោក

២-​ដើម​សិម្ពលី ដើម​រកា​របស់​ពួក​គ្រុឌ

៣-​ដើម​កទម្ព ដើម​ខ្ទ​ម្ព​ប្រចាំ​នៅ​ក្នុង​អបរគោយាន​ទ្វីប

៤-​កប្ប​រុក្ខ ដើម​កប្បព្រឹក្ស​ក្នុង​ឧត្តរកុរុទ្វីប

៥-​សិរី​សៈ ដើម​ច្រេស​ក្នុង​បុព្វវិទេហទ្វីប

៦-​បា​រិ​ឆ​ត្តកៈ ដើម​បា​រិ​ឆ​ត្តកៈ​ក្នុង​ឋាន​តា​វ​តិ្ត​ង្ស‌

៧-​ចិត្ត​បា​ដ​លិ ដើម​ច្រនៀង​ក្នុង​ភព​អសុ​រៈ ។

ដើមឈើ​ទាំង​៧​ដើម​នេះ​រមែង​ដុះ​នៅ​ចំ​កណ្តាល​ភព​ផែនដី​នៃ​ប្រទេស​នីមួយ​ៗ មាន​មែក​បួន​បាញ់​ត្រង់​ឆ្ពោះទៅ​កាន់​ទិស​ទាំង​៤ ដែល​ជា​គ្រឿង​សម្គាល់​នៃ​ប្រទេស​នោះ​ៗ ៕ (ឯកសារព្រះពុទ្ធសាសនា) សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ