ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន ! ចាប់ពី​ថ្ងៃ​ទី​២១ ដល់​២៧ តំបន់​មួយ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ មេ​សា បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​២៧ មេ​សា​តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ មេ​សា បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​២៧ មេ​សា​តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ។

យោង​តាម សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២១-២៧ ខែមេសា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា ជ្រលង​នៃ​សម្ពាធ​ទាប​ឥណ្ឌា​បាន​នឹង​កំពុង​បង្កើន​ឥទ្ធិពល​គ្របដណ្ដប់​មក​លើ​ប្រទេស​កម្ពុជា​ជាមួយ និង​ខ្យល់​ប្រែប្រួល (Variable winds) បក់​មក​ពី​ភាគ​ខាងត្បូង និង​ភាគ​អាគ្នេយ៍ ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ​នឹង សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ ។

ក្នុង​នោះ​ក៏​មាន​ផ្នែក​មួយ​ចំនួន​ន បណ្តា​ខេត្ត​នៅ​ភាគ​ខាងត្បូង និង​ភាគ​ពាយ័ព្យ មាន​ភ្លៀង​ធ្លាក់​ច្រើន ។ ចំណែក​បណ្តា​ខេត្ត ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥​អង្សា​សេ​នឹង​មាន​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣២-៣៤​អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ