ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ស.ពបុរសម្នាក់អត់ស្លៀកខោ​នៅ​ក្នុងគុម្ពត្រែងច្រាំងទន្លេ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​មិនស្គាល់អត្តសញ្ញាណ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​គុម្ព​ត្រែង​ច្រាំង​ទន្លេ​ទាំង​មិន​មាន​ស្លៀកខោ​នោះ​ទេ បង្ក​ការ​ភ្ញាក់ផ្អើលដល់​​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​កាលពី​វេលា​ម៉ោង​7​យប់​ថ្ងៃ​ទី​19 ​ខែមេសា​ ឆ្នាំ​2021 តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​អូ​តែ​ល​សុខា ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​រាជធានីភ្នំពេញ…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​មិនស្គាល់អត្តសញ្ញាណ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​គុម្ព​ត្រែង​ច្រាំង​ទន្លេ​ទាំង​មិន​មាន​ស្លៀកខោ​នោះ​ទេ បង្ក​ការ​ភ្ញាក់ផ្អើលដល់​​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​កាលពី​វេលា​ម៉ោង​7​យប់​ថ្ងៃ​ទី​19 ​ខែមេសា​ ឆ្នាំ​2021 តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​អូ​តែ​ល​សុខា ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​ប្រជាពលរដ្ឋធុំ​ក្លិន​ស្អុយ​ចេញពី​ក្នុង​គុម្ព​ត្រែង​ច្រាំង​ទន្លេ​តាំងពី​ម៉ោង​4​រសៀល​ ក៏​បាន​រាយការណ៍​ប្រាប់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយចង្វារ​​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ ប្រទះ​ឃើញ​សភាព​ស.ព​ជន​រង​គ្រោះ​គឺ​ដេក​ផ្ងារ​ ហើយ​ដោះ​ខោ​ និង​ពាក់​អាវដៃវែង​ក្រឡា​ការ៉ូ​ មិនដឹង​ថា​ជា​ករណី​ឃា.តកម្ម​ ឬ​មួយ​ជា​ករណី​ស្លា.ប់​ដោយសារ​តែ​ជំងឺ​នោះ​ទេ​ ក៏​បាន​ទំនាក់ទំនង​ហៅ​ក្រុម​គ្រូពេទ្យ​អោយមក​ចុះ​ធ្វើ​សំណាក ​រួច​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ស.ព​ជនរងគ្រោះ​ខាងលើ​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​​នឹង​ជំងឺ​កូ​វី​ដ​19​នោះ​ទេ ទើប​សមត្ថកិច្ច​ទំនាក់ទំនង​ហៅ​ក្រុម​ជំនាញ​កោសល្យ​វិ​ច្ច័​យ​របស់​ស្នង​ការ​រាជធានី​ភ្នំពេញ​អោយមក​ពិនិត្យ ។

ក្រោយ​ពេល​កើតហេតុ​ ស.ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​​តម្កល់​​នៅ​ឯ​វត្ត​ចាស់​ ដើម្បី​ស្វែងរក​សាច់ញាតិ​ឱ្យ​មកទទួល​​ស.ព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ