ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​១ ចុះបង្ក្រាប​ទីតាំង​ហ្គេម​បា.ញ់​ត្រី បាន ៩​នាក់ ក្នុងនោះ​ក្មេង​តូច ២​នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ កម្លាំង​នៃ​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ​១ សហការ​ជាមួយនឹង​សាលាសង្កាត់​ទួល​សង្កែ​១ បាន​ចុះ​​បង្ក្រាប​ទីតាំង​ហ្គេម​​​បាញ់​ត្រី និង​ឃាត់ខ្លួន​បាន​ចំនួន​សរុប ៩​នាក់ ដកហូត​បាន​ទូរ​ហ្គេម​ចំនួន ២​ទូ​។ ហេតុការណ៍​នេះ បានកើត​ឡើង…

​ភ្នំពេញ​៖ កម្លាំង​នៃ​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ​១ សហការ​ជាមួយនឹង​សាលាសង្កាត់​ទួល​សង្កែ​១ បាន​ចុះ​​បង្ក្រាប​ទីតាំង​ហ្គេម​​​បាញ់​ត្រី និង​ឃាត់ខ្លួន​បាន​ចំនួន​សរុប ៩​នាក់ ដកហូត​បាន​ទូរ​ហ្គេម​ចំនួន ២​ទូ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ នៅ​ចំណុច​ក្បែរ​នឹង​រ៉ារ​ទះ​ភ្លើង នៅ​ចំណុច​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹងថា មុនពេល​កើតហេតុ​ខាងលើនេះ ដោយសារតែ​គណៈបញ្ជាកា​រ​រដ្ឋបាល​សាលាសង្កាត់​ទួល​សង្កែ​១ រួម​នឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​១ បាន​សហការគ្នា ដើម្បី​ស្រាវជ្រាវ​ទីតាំង​ហ្គេម​បាញ់​ត្រី រហូត​ឈានទៅដល់​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ប្រ​ផ្តុំគ្នា​លេង​ហ្គេម​បាញ់​ត្រី និង​ដកហូត​បាន​វត្ថុ​តាំង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២ រួម​នឹង​មនុស្ស​ចំនួន ៩​នាក់ ក្នុងនោះ មាន​ប្រុស ៣​នាក់ និង​ស្រី ៤​នាក់ រួម​នឹង​ក្មេង​តូចៗ ២​នាក់ ឃាត់​យកទៅ​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​សង្កែ​១ បង្កអោយមាន​ការភ្ញាក់ផ្អើល​ពី​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ចោមរោម​មើល​។​

​ក្រោយពេល​កើតហេតុ​ខាងលើនេះ ជនសង្ស័យ​ទាំង ៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​១ ធ្វើការ​អប់រំ នឹងធ្វើ​កិច្ចសន្យា ដើម្បីអោយ​ត្រឡប់ទៅផ្ទះ​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ