ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសស្រុកភ្នំស្រុក ចាប់ចោរម្នាក់ លួចកាច់កសោម៉ូតូ ១គ្រឿង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុក ស្រាវជ្រាវ និង​ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន​នគរបាលស្រុក ពីបទធ្វើសកម្មភាពលួចកាច់សោ​ក យកម៉ូតូ នៅវេលាម៉ោង ៦…

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុក ស្រាវជ្រាវ និង​ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន​នគរបាលស្រុក ពីបទធ្វើសកម្មភាពលួចកាច់សោ​ក យកម៉ូតូ នៅវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចចម្ងាយ ២០០ម៉ែត្រ ខាងជើងភូមិត្រពាំងប្រីយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជុំ ជឿយ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិខ្ជាយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកអធិការបន្តថា នៅវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី១៩ខែមេសា ឆ្នាំ២០២១ មានព័ត៌មានពីកម្លាំងប្រជាការពារភូមិ បានរាយការណ៍ថា មានករណីចោរលួចកាច់សោកម៉ូតូ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ដើម្បីចេញប្រតិបត្តិការ​ពួនស្កាត់ ជាលទ្ធផល យើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជុំ ជឿយ និងវ្តថុតាងម៉ូតូ ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1I-2826​ ដែលមានម្ចាស់ឈ្មោះ ពិន វឹង ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិត្រពាំងប្រីយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យ ប៉ូលិសបានសួរនាំ និងរៀបចំសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត។ ចំណែកម៉ូតូ បានប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ