ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្ទាវ ១ក្រុម មានគ្នា ៦នាក់ កា.ប់ស្ត្រីម្នាក់ ចំកំភួនដៃឆ្វេង បណ្តាលរបួសធ្ងន់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្មេងស្ទាវ ១ក្រុម មានគ្នា ៦នាក់ បានកាប់ស្ត្រីម្នាក់ ចំកំភួនដៃឆ្វេង បណ្តាលឲ្យ​របួសធ្ងន់ កាលពីថ្ងៃទី១៦ ខែមេសា…

បន្ទាយមានជ័យ៖ ក្មេងស្ទាវ ១ក្រុម មានគ្នា ៦នាក់ បានកាប់ស្ត្រីម្នាក់ ចំកំភួនដៃឆ្វេង បណ្តាលឲ្យ​របួសធ្ងន់ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ ហេតុការណ៍នេះ បានកើតឡើង នៅ​ភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគបាលស្រុកស្វាយចេក បានប្រាប់ថា ស្ត្រីរងគ្រោះ ឈ្មោះ សុ សុធាតា អាយុ ១៦ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា នៅពេលស្ត្រីរងគ្រោះ ត្រូវបានក្មេងស្ទាវ ១ក្រុម កាប់ បណ្តាលរបួសដៃធ្ងន់ គឺស្ត្រីរងគ្រោះ បានជិះម៉ូតូ ១គ្រឿង មានគ្នា ៣នាក់ បានឈរ​ទិញអីហូប នៅចំណុចមុខសាលាវិទ្យាល័យស្វាយចេក ស្រាប់តែមានក្មេងស្ទាវ ១ក្រុម បានជិះម៉ូតូ ៣គ្រឿង មានគ្នា ៦នាក់ ជាបុរសទាំងអស់ មកដល់ សួរទៅក្រុមជនរងគ្រោះថា ទៅស្វាយអត់? ហើយក្រុមជនរងគ្រោះ ឆ្លើយតបវិញថា មិនបានទៅទេ។ ក្រុមក្មេងស្ទាវ ដកកាំបិតកាប់ទៅលើស្ត្រីរងគ្រោះចំកំភួនខាងស្តាំ បណ្តាលឲ្យ​របួសធ្ងន់ ហើយជនសង្ស័យជិះម៉ូតូ ទៅខាងជើង គេចខ្លួនបាត់។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានពីករណី​ក្រុមក្មេងស្ទាវកាប់ស្ត្រីរងគ្រោះ បណ្តាលរបួសធ្ងន់ កម្លាំងសមត្ថកិច្ច បាន​ចុះភ្លាមៗ នាំយកស្ត្រីរងគ្រោះ ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ហើយកម្លាំងជំនាញ កំពុងស្រាវជ្រាវ រកក្រុម​ជនបង្ក ដែល​កំពុងគេចខ្លួន ដើម្បីចាប់ មកចាត់ការតាមច្បាប់៕ ដោយ៖ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ