ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បិទ​ផ្សារ​ចំនួន​៤​ជា​បណ្ដោះអាសន្ន​១៤​ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​ចំនួន​៤ ចាប់ពី​វេលា​ម៉ោង​០០​នាទី​យប់​ថ្ងៃ​ទី​១៩ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​ចំនួន​៤ ចាប់ពី​វេលា​ម៉ោង​០០​នាទី​យប់​ថ្ងៃ​ទី​១៩ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១ រយៈពេល​១៤​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការ​បន្ទាន់​តាម​វិធានការ​សុខាភិបាល​នូវ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​ព្រួយបារម្ភ​។

យោង​តាម​សេចក្ដីជូនដំណឹង​ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ នេះ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នឹង​អនុវត្ត​នូវ​ការ​បិទ​ផ្សារ​ចំនួន​រួម​មាន​៖ ១-​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ​, ២-​ផ្សារ​ត្រពាំង​ថ្លឹង​, ៣-​ផ្សារ​ឯករាជ្យ​១ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ និង​៤-​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា បណ្ដោះអាសន្ន​ស្ថិត​នៅ​លើ​ទីតាំង​សួន​កុមារ​ពោធិ៍​ចិន​តុង ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១​។

ប្រភព​ដដែល​នោះ​បាន​បន្ត​ទៀត​ថា ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នេះ​ដោយសារ​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ២០២១ រាលដាល​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​បារម្ភ និង​ចាំបាច់​តម្រូវ​ឲ្យ​មាន​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ជា​បន្ទាន់​។ ទន្ទឹម​នឹង​នេះ​ដែរ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​អំពាវនាវ​សូម​ឲ្យ​បងប្អូន​អាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​កន្លង​មក​ធ្លាប់​បាន​ចេញចូល​ផ្សារ​ទាំង​៤​ខាងលើ​ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ សូម​អញ្ជើញ​មក​យក​សំណាក​តេស្ត​កូ​វី​ដ​-១៩​ជា​បន្ទាន់​។ មិនតែប៉ុណ្ណោះ​ត្រូវ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក ស្រប​តាម​ការ​ណែនាំ និង​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កាច​សាហាវ​មួយ​នេះ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ