ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ទៅ​តុលាការ​ក្រោយក្របួច.កបាន​ក្នុងបទ​ល្មើស​​​ជាក់​ស្តែង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនជាមួយនឹង​វត្ថុ​តាង​គ្រឿងញៀន​១​កញ្ចប់​ធំ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ​មេ​សា ខណ​:​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅ​ចំណុច​ភូមិ​វត្ត​កណ្ដាល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ​។ លោក សុខ…


ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនជាមួយនឹង​វត្ថុ​តាង​គ្រឿងញៀន​១​កញ្ចប់​ធំ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ​មេ​សា ខណ​:​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅ​ចំណុច​ភូមិ​វត្ត​កណ្ដាល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ​។

លោក សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​ឃាត់ខ្លួន​ចំនួន​០៣​នាក់​នោះ មាន​១-ឈ្មោះ ខន ម៉ៅ អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ចក ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ២-ឈ្មោះ ចាន់ សុធា​រ៉ាត់ ហៅ ជាង អាយុ​២៤​ឆ្នាំ នៅ​ភូ​មិ-​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់ និង៣-ឈ្មោះ ហាង សុផល ហៅ ច​យ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​.​ឃុំ​កើយ​ហេតុ​ខាងលើ​។ លោក​បាន​បញ្ជាក់​ថា ជន​ទាំង​០៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​មូលដ្ឋាន​ឃាត់ខ្លួន​បាន នៅ​ពេល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​។

បើ​យោង​លើ​របាយ​ការ​ណ៏​សមត្ថកិច្ច ជនសង្ស័យ​បាន​ណាត់ជួប​គ្នា​ដើម្បី​លក់ដូរ​គ្រឿងញៀន ហើយ​បន្ទាប់​ពី​កំណត់​មុខសញ្ញា​នេះ​បាន និង​គោលដៅ​ណាត់ជួប​របស់​ពួក​គេ ទើប​កម្លាំង​ជំនាញ​តាមដាន​សកម្មភាព​ពួក​គេ​ជាប់​រហូត​ឈាន​ដល់​ការ​បង្ក្រាប​បាន​ទាំង​០៣​នាក់​តែ​ម្ដង​។ នៅ​ក្នុង​របាយ​ការ​ណ៏​ដដែល​បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​ធំ ដែល​មាន​ទម្ងន់​២,៦៩​ក្រាម​, ម៉ូតូ​១​គ្រឿង​ដែល​ជា​មធ្យោបាយ​សម្រាប់​ជិះ​ធ្វើ​សកម្ម ភាព រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

លោក​សុខ និមល បាន​ស្រង់​ចម្លើយ​ក្រុម​ជួញដូរ​គ្រឿងញៀន​ទាំង​០៣​នាក់​នោះ ដោយ​ពួក​គេ​បាន​សារភាព​ទ​ទូល​ស្គាល់​វត្ថុ​តាង​ទាំង​ហើយ​ថា ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ទាំងនោះ រួប​ទាំង​វត្ថុ​តាង​ដទៃ​ទៀត​ផង ពិតជា​របស់​ពួក​ខ្លួន​មែន​។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​លោកស្នងការ បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​៕ ដោយ៖ ឆោម ពិសម័យ

អត្ថបទសរសេរ ដោយ