ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដឹក​ជញ្ជូន​កំពុង​ក្លាយជា​បញ្ហា​ចោទ​សម្រាប់​វិស័យ​ចិញ្ចឹមសត្វ​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​មានការ​រឹត​បណ្តឹង​លើ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ​ឬ​ដឹក​ជញ្ជូន​ពី​តំបន់​មួយ​ទៅ​តំបន់​ផ្សេង​ទៀត​នា​ពេល​បច្ចុប្បន្ន​បាន​ និង​កំពុង​ក្លាយជា​បញ្ហា​ចោទ​សម្រាប់​វិស័យ​ចិញ្ចឹមសត្វ​កម្ពុជា ពាក់ព័ន្ធ​ទៅ​ និង​ចំណី វត្ថុធាតុដើម ​និង​សាច់​ជាដើម​។ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​មានការ​រឹត​បណ្តឹង​លើ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ​ឬ​ដឹក​ជញ្ជូន​ពី​តំបន់​មួយ​ទៅ​តំបន់​ផ្សេង​ទៀត​នា​ពេល​បច្ចុប្បន្ន​បាន​ និង​កំពុង​ក្លាយជា​បញ្ហា​ចោទ​សម្រាប់​វិស័យ​ចិញ្ចឹមសត្វ​កម្ពុជា ពាក់ព័ន្ធ​ទៅ​ និង​ចំណី វត្ថុធាតុដើម ​និង​សាច់​ជាដើម​។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុ​ន ពៅ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩​មេ​សា​នេះថា ផល​លំបាក​របស់​អ្នក​ចិញ្ចឹមសត្វ​ក្នុង​ពេល​សព្វ​ថ្ងៃនេះ គឺ​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន ជា​ហេតុ​ធ្វើ​ឱ្យ​ស្ទះ​ដំណើរការ​របស់​ប្រជា​កសិករ​អ្នក​ចិញ្ចឹមសត្វ​មួយ​ចំនួន ពិសេស​ទៅ​លើ​ការ​ដឹក​ចំណី វត្ថុធាតុដើម និង​សាច់​។

លោក​បន្ត​ថា មក​ដល់​សព្វ​ថ្ងៃនេះ ខាង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា សូម​ពឹងពាក់ ​ឬ​អំពាវនាវ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ទេ​ព្រោះ​សមាគម​អត់​មាន​បណ្តាញ​ទំនាក់ទំនង​ធ្វើ​ដំណើរ​មាន​ភាព​ទូលាយ​ដូច​មុន​ឡើយ​។​បើ​មាន​កសិករ​ទាក់ទង​មក​ខាង​សមាគម​ដើម្បី​រក​ដំណោះស្រាយ សមាគម​អត់​មាន​លទ្ធភាព​រក​ដំណោះស្រាយ​ជូន​កសិករ​បាន​ដូច​គ្រា​មុន​នោះ​ទេ​។​ ក្តី​បារម្ភ​របស់​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា នៅ​ពេល​ជំងឺ​កូ​វី​ដ​១៩​ត្រូវ​បាន​បញ្ចប់​ទៅ បើសិនណា​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​មិន​មានការ​សម្រួល​ ឬ​មានការ​ដោះស្រាយ​ដល់​ប្រជា​កសិករ​អ្នក​ចិញ្ចឹមសត្វ​នោះ​នឹង​ជួប​បញ្ហា​។

ទន្ទឹម​នឹង​មានការ​រឹង​បណ្តឹង​លើ​ការ​ដឹក​ជញ្ជូន​ឬ​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ផ្សេង​ទៀត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ចិញ្ចឹមសត្វ គេ​សង្កេត​ឃើញ​ថា​ក្នុង​កំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ខ្មែរ​រយៈពេល​៣​ថ្ងៃ​កន្លង​ផុត​ទៅ​ថ្មី​ៗ​តម្រូវការ​ជ្រូក​រស់នៅ​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស​មានការ​ថមថយ បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​មុន​ឬ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​ពលរដ្ឋ​ចិន​-​វៀតណាម ។

លោក​ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លើក​ឡើង​ថា​តម្រូវការ​ជ្រូក​រស់នៅ​ក្នុង​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មកនេះ គឺ​កំណើន​អត់​មាន​ទេ តែ​ធ្លាក់​ចុះ​តិចតួច តែ​កត្តា​សំខាន់​គឺ​យើង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ចេញចូល​ក្រុងភ្នំពេញ​។

លោក​មាន​ប្រសាសន៍​ថា​« សព្វ​ថ្ងៃនេះ សម្រាប់​តែ​តម្រូវការ​ជ្រូក​រស់នៅ​លើ​ទីផ្សារ​មាន​ពី​៥.០០០​ទៅ​៦.០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ​។​បើ​តាម​ខ្ញុំ​មើលទៅ​លើ​សមាជិក​របស់​សមាគម​ដែល​បាន​លក់​ជ្រូក​ចូល​ទៅ​កាន់​ទីផ្សារ មាន​សភាព​ជា​ធម្មតា អត់​មាន​ឡើង គឺ​មានការ​ធ្លាក់​ចុះ​ជាង​ពេល​ចូល​ឆ្នាំ​ខ្មែរ​និង​ធ្លាក់​ចុះ​ជាង​ពេល​ចូល​ឆ្នាំ​ចិន ដោយសារ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​។

តាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា​«​តម្រូវការ​ជ្រូក​រស់​ក្នុង​កំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ​មាន​ត្រឹមតែ​៥០០០​ទៅ​៦០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ ពោល​គឺ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ទៅ​និង​តម្រូវការ​ប្រចាំ​ថ្ងៃ​ធម្មតា​ដែល​មាននៅ​លើ​ទីផ្សារ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ