ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលបិទខ្ទប់ ប្រេងសំាងមិនធ្លាក់ថ្លៃ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តម្លែប្រេងឥន្ទនៈ លក់នៅតាមស្ថានីយចាក់សំាងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ តម្លែប្រេងឥន្ទនៈ លក់នៅតាមស្ថានីយចាក់សំាងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២១ នេះ មានតម្លៃដដែលដូចកាលពីពីរសប្តាហ៍មុន គឺប្រេងសំាងធម្មតាថ្លៃមួយលីត្រ ៣ ៧០០រៀល ចំណែកប្រេងម៉ាស៊ូតថ្លៃ ៣ ២៥០រៀល ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ១៩ មេសានេះ ។ តម្លៃប្រេងសំាងលក់ក្នុងរយៈពេលពីរសប្តាហ៍ទៅមុខទៀតនេះ គឺមានតម្លៃស្មើនឹងការកំណត់របស់ក្រសួងកាលពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ មេសា ។ តម្លៃប្រេងសំាងកំពុងលក់តាមស្ថានីយ៍ចាក់សំាងនាពេលនេះ គឺប្រេងស៊ុបពែរមួយលីត្រ ៤ ២៥០រៀល ប្រេងំសាងធម្មតា ៣ ៧០០រៀល និងប្រេងម៉ាស៊ូត ៣ ២៥០រៀល ។

ប្រេងសំាងជាផ្នែកសំខាន់នៅក្នុងការជំរុញឲ្យសេវាកម្ម និងផលិតកម្មដែលប្រើប្រាស់ប្រេងសំាងមានតម្លៃទាប ឬខ្ពស់ ។ ឧទាហរណ៍ថានៅពេលផលិតកម្មចំណីអាហារដែលបានប្រើប្រាស់ប្រេងសំាង មានតម្លៃខ្ពស់ គឺថ្លៃដើមក្នុងការផលិតរបស់មានតម្លៃខ្ពស់ ដូច្នេះផលិតផលរបស់ពួកគេលក់លើទីផ្សារនឹងមានតម្លៃខ្ពស់ ។ កន្លងមកមានអ្នកចិញ្ចឹមត្រី ចិញ្ចឹមជ្រូក និងកសិករដំាបន្លែមួយចំនួន ត្អូញថានៅពេលប្រេងសំាងឡើងថ្លៃ ការចំណាយថ្លៃដើមរបស់ពួកគាត់មានច្រើន ពិសេសធ្វើឲ្យកសិផល និងផលិតផលដែលផលិតចេញមានថ្លៃខ្ពស់ ពិបាកប្រកួតប្រជែងជាមួយកសិផល និងផលិតនាំចូល ដែលមានតម្លៃទាបដោយសារថ្លៃដើមផលិតរបស់គេទាបនោះ ។

ទោះយ៉ាងណាក្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការកំណត់ថ្លៃប្រេងឥន្ទនៈ គឺផ្អែកលើតម្លៃលើទីផ្សារអន្តរជាតិ ។ ក្រសួងថែមទំាងបញ្ជាក់ថា ដើម្បី ជួយដល់ជីវភាពប្រជាពលរដ្ឋសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាចំនួន ៤ សេនដុល្លារ ក្នុងមួយលីត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ