ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់ ៖ មានអ្នកឱកាសនិយមដំឡើងថ្លៃទំនិញ និងមានអ្នកដាក់ទានចែកអាហារ អង្ករ ឥតគិតថ្លៃ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលពលរដ្ឋម្នាក់ៗបារម្ភពីការខ្វះអាហារទទួលទានហើយពលរដ្ឋមួយចំនួនបានជួបការលំបាកប្រឈមនិងការខ្វះខានម្ហូបអាហារនៅពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃនោះ មានសកម្មភាពពីរបានកើនមានឡើងគួរឲ្យកត់សម្គាល់ ទី ១ សកម្មភាពឱកាសនិយមរបស់អ្នករកទទួលទានមួយចំនួន ដោយឆ្លៀតដំឡើងថ្លៃទំនិញនៅពេលដែលពលរដ្ឋកំពុងតែជួបការលំបាកនេះ…

រាជធានីភ្នំពេញ ៖ នៅពេលពលរដ្ឋម្នាក់ៗបារម្ភពីការខ្វះអាហារទទួលទានហើយពលរដ្ឋមួយចំនួនបានជួបការលំបាកប្រឈមនិងការខ្វះខានម្ហូបអាហារនៅពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃនោះ មានសកម្មភាពពីរបានកើនមានឡើងគួរឲ្យកត់សម្គាល់ ទី ១ សកម្មភាពឱកាសនិយមរបស់អ្នករកទទួលទានមួយចំនួន ដោយឆ្លៀតដំឡើងថ្លៃទំនិញនៅពេលដែលពលរដ្ឋកំពុងតែជួបការលំបាកនេះ និងសកម្មភាពមួយទៀតជាសកម្មភាពសប្បុរសជាការដាក់ទានរបស់សប្បុរជនមួយចំនួន ដូចជាអាហារ ជាអង្ករ ជាបន្លែ និងត្រីសាច់នានា ។

និយាយពីឈ្មួញឱកាសនិយម នៅពេលពលរដ្ឋម្នាក់ៗខ្វល់ខ្វាយពីការខ្វះស្បៀងអាហារ ចង់មិនចង់ពលរដ្ឋបាននាំគ្នាសម្រុកទៅទិញអ្វីដែលអាចយកមកទុកដាក់ក្នុងផ្ទះចៀសវាងគ្មានអ្វីទទួលទាននៅថ្ងៃអនាគត ។ ខណៈពលរដ្ឋខ្វាយខ្វល់បែបនេះ អ្នកលក់ទំនិញគ្រឿងឧបភោគ បរិភោគ មួយចំនួនបានធ្វើការដំឡើងថ្លៃគ្រប់មុខទំនិញដែលខ្លួនមានលក់ ។ ពលរដ្ឋឲ្យដឹងថា ទំនិញខ្លះបានឡើងថ្លៃពី ២ ទៅ ៥ ដងនៅក្នុងពេលនេះ ។ មានពលរដ្ឋជាច្រើនជាបានត្អូញត្អែរថា បានទិញពងទាដែលធ្លាប់មានតម្លៃ ១ គ្រាប់ ៤០០ រៀល ឥឡូវតម្លៃ ១ គ្រាប់ ១ ពាន់រៀល ឬអ្នកខ្លះបានទិញថ្លៃជាង ១ពាន់រៀលមួយគ្រាប់ក៏មាន ។ 

សកម្មភាពមួយទៀតនៅពេលដែលពលរដ្ឋជួបការលំបាកបែបនេះ ម្ចាស់ភោជនីយដ្ឋានមួយចំនួនបានផ្អាកសកម្មភាពលក់ដូរមកធ្វើការចម្អិនអាហារដើម្បីដាក់ទានទៅវិញ ។ អ្នកខ្លះទៀត មិនមែនរកទទួលទានខាងអាហារដ្ឋាននោះទេ ប៉ុន្តែបានចម្អិនអាហារ ទិញបន្លែ ត្រីសាច់ មកធ្វើម្ហូបចែកទានដល់ពលរដ្ឋដែលមានការខ្វះខាតខ្លំាងទៅវិញ ។ 

ការលក់ឡើងថ្លៃពិតណាស់អ្នកលក់អាចទទួលបានកម្រៃចំណេញជាច្រើននៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប៉ុន្តែពួកគាត់ទទួលបានការរិះគន់ពីពលរដ្ឋជាទូទៅ មិនតែប៉ុណ្ណោះអាជ្ញាធរបានព្រមាណចាត់វិធានការចំពោះសកម្មភាពឱកាសនិយមនោះទៀតផង ។ ដោយឡែកចំពោះអ្នកដែលដាក់ទានវិញ ពួកគាត់ទទួលបានពរជ័យពីគ្រប់មជ្ឍដ្ឋាន ព្រមទំាងការកោតសរសើរ គោរពស្រឡាញពីសាធារណជន ។

នៅផ្ទះត្រីសាលម៉ុន ពេទ្យទន្តសាស្ត្ររំចង់ ហាងលក់ប៉ាតេ ៣១០ កន្លែងលក់ផ្លែឈើស្រីមុំ និងពលរដ្ឋជាច្រើនបានដាក់ទានអាហារ អង្ករ ត្រីសាច់បន្លែ ដល់ពលរដ្ឋអ្នកខ្វះខាតនាពេលនេះ ។ ម្ចាស់ហាងលក់ប៉ាតេ ៣១០ បានប្រាប់អ្នកសារព័ត៌មានពីមូលហេតុដែលលោកដាក់ទានជាអង្ករ នៅពេលនេះថា ដោយសារលោកយល់ថា នៅពេលកូវីដ ១៩ រាតត្បាតនេះលោកដែលជាអ្នកជំនួញបានជួបការលំបាក ដូច្នះលោកយល់ថា ពលរដ្ឋក្រីក្រកាន់តែលំបាកជាងលោកទៅទៀត ។ លោកបានសម្រេចចិត្តដាក់ទានតាមលទ្ធភាពរបស់លោកមាន ។  គាត់បានបញ្ជាក់ថា ការរស់នៅក្នុងសង្គមត្រូវចេះជួយគ្នានៅពេលលំបាកទើបសង្គមមានសេចក្តីសុខ ។

ក្រៅពីបានសន្យាថា អាជ្ញាធរនឹងមិនទុកឲ្យពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់នៅពេលបិទខ្ទប់នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រមានចាត់វិធានការដល់បុគ្គលដែលឆ្លៀតឱកាសឡើងថ្លៃទំនិញនាពេលពលរដ្ឋលំបាកនេះ ។

ដោយឡែកមន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្ម បានចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឱ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងជនឆ្លៀតឱកាសលក់ដំឡើងថ្លៃ ។ ការចុះស្រង់ថ្លៃទំនិញ និងការណែនាំនេះ បានធ្វើឡើងនៅពេលអាជ្ញាធរខេត្តកណ្តាលឲ្យមានការលក់ទំនិញក្នុងទីលានកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី ១៩ មេសានេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ