ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទេរ​ផ្សារ​បន្លែ​បោះ​ដុំ​ផ្សារ​ដើម​គរ​ឱ្យទៅ​លក់​នៅ​ទីតាំង​ថ្មី​​ តាម​​ផ្លូវជាតិ​លេខ​២ ជា​បណ្តោះអាសន្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រោយ​ពី​ផ្សារ​ដើម​គរ​ដែល​ជា​ផ្សារ​បន្លែ​ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​ធ្វើ​ឲ្យ​អាជីវករ​រាប់រយ​នាក់​បាន​ឆ្លង​នូវ​ជំងឺ​នេះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​បិទ​ជា​បណ្តោះអាសន្ន​នោះ មក​ដល់​ពេល​នេះ លោក​ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ ​៖ ក្រោយ​ពី​ផ្សារ​ដើម​គរ​ដែល​ជា​ផ្សារ​បន្លែ​ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​ធ្វើ​ឲ្យ​អាជីវករ​រាប់រយ​នាក់​បាន​ឆ្លង​នូវ​ជំងឺ​នេះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​បិទ​ជា​បណ្តោះអាសន្ន​នោះ មក​ដល់​ពេល​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​បង្កើត​ថ្មី​មួយទៀត​ជា​បណ្តោះអាសន្ន​នៅ​ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល ដើម្បី​បញ្ជូន​បន្លែបង្ការ​នានា​ទៅ​លក់​នៅ​ផ្សារ​នោះ ដើម្បី​បែងចែក​បន្លែ បង្ការ ជំនួស​ផ្សារ​ដើម​គរ​ដែល​ត្រូវ​បាន​បិទ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

លោក​ឯក ឃុន​ដឿ​ន​ អភិបាល​ខណ្ឌទួលគោក បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​រាត្រី​ថ្ងៃ​ទី​១៨ ខែមេសា​នេះ​ថា លោក​ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​មានការ​បិទ​ដើម​គរ​ជា​បណ្តោះអាសន្ន ដោយសារ​តែ​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ លោក​ឃួ​ង ស្រេង ក៏​បាន​បង្កើត​ទីផ្សារ​មួយទៀត​ជំនួស​ផ្សារ​ដើម​គរ​ជា​បណ្តោះអាសន្ន ។

លោកបានបន្ត​ថា ផ្សារ​នេះ មា​នទី​តាំងនៅ​តាម​ផ្លូវជាតិ​លេខ​២ ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមាន​ចម្ងាយ​ប្រមាណ​ជា​ជាង​១៤​គីឡូម៉ែត្រ​ពី​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ ។ ផ្សារ​ថ្មី​នេះ មក​ដល់​ពេល​នេះ បន្លែបង្ការ​មួយ​ចំនួន​បាន​ដឹក​ចូល​ទៅ​ក្នុង​ទីផ្សារ​នេះ ហើយ​ដែរ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ