ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​៦​ប្រភេទ​មានកំណើត​ផ្សេង​គ្នា

3 ឆ្នាំ មុន

សត្វ ឬ​សត្ត ប្រែ​ថា បុគ្គល​ដែល​ជាប់ជំពាក់​ក្នុង​អារម្មណ៍ ឬ​ចំណង់ ។ សត្វ​ទាំង​៦​ប្រភេទ​នេះ​ផ្លាស់​ប្តូរ​ជាតិ​កំណើត​រហូត​ទៅ​តាម​កម្លាំង​កម្ម គឺ​កម្ម​ជា​បុណ្យ និង​កម្ម​ជា​បាប ។…

សត្វ ឬ​សត្ត ប្រែ​ថា បុគ្គល​ដែល​ជាប់ជំពាក់​ក្នុង​អារម្មណ៍ ឬ​ចំណង់ ។ សត្វ​ទាំង​៦​ប្រភេទ​នេះ​ផ្លាស់​ប្តូរ​ជាតិ​កំណើត​រហូត​ទៅ​តាម​កម្លាំង​កម្ម គឺ​កម្ម​ជា​បុណ្យ និង​កម្ម​ជា​បាប ។

១-​សត្វ​ទេវតា ២-​សត្វ​មនុស្ស ៣-​សត្វ​តិរច្ឆាន ៤-​សត្វ​ប្រេត ៥-​សត្វ​នរក និង​៦-​សត្វ​អសុរកាយ ។

សត្វ​ទាំង​៦​ប្រភេទ​នេះ​ចូរ​កុំ​គិត​ថា កើតជា​សត្វ​មនុស្ស ឬ​ទេវតា​ហើយ​រួចខ្លួន ពី​ជាតិ​កំណើត សត្វ​នរក សត្វ​ប្រេត សត្វ​តិរច្ឆាន និង​សត្វ​អសុរកាយ​ឱ្យ​សោះ ដរាបណា​អ្នក​បាន​សាង​នូវ​អំពើ​បាបកម្ម ។

ដូចនេះ​មាន​តែ​ធ្វើអំពើ​បុណ្យ សាង​អំពើ​ល្អ​ឱ្យ​បាន​ច្រើន​ប៉ុណ្ណោះ ទើប​រួច​អំពី​អបាយភូមិ​បាន ព្រោះ​ជីវិត​មិនជា​អមត​:​ទេ គឺ​ស្ថិត​ក្នុង​អនិច្ចំ មាន​សភាព​មិន​ទៀង​, ទុក្ខំ មាន​សភាព​ជា​ទុក្ខ និង​អនត្តា មិន​មាន​អ្វី​ជា​របស់​ខ្លួន​នោះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ