ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ លើ​កម្មការិនី​​ម្នាក់​នៅ​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌកំបូល​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ជា​កម្មករ​រោងចក្រ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ បន្ទាប់​ពី​សង្ស័យ​ហើយ​ធ្វើតេស្ត​កន្លង​មក រួច​បាន​ចុះ​​នាំ​យក​នាង​ទៅ​សម្រាក​ព្យាបាល កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១…

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ជា​កម្មករ​រោងចក្រ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ បន្ទាប់​ពី​សង្ស័យ​ហើយ​ធ្វើតេស្ត​កន្លង​មក រួច​បាន​ចុះ​​នាំ​យក​នាង​ទៅ​សម្រាក​ព្យាបាល កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ​រាជធានីភ្នំពេញ​។

តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា នារី​វិជ្ជមាន​កូ​វី​ដ​១៩​មួយរូប​ខាងលើ​ ​មាន​អាយុ​២៣​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មាន​ទីលំនៅ​​​ក្នុង​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ​រាជធានីភ្នំពេញ រួម​ជាមួយ​សមាជិកគ្រួសារ​សរុប​១០​នាក់ ។

នារី​ខាងលើ​​ត្រូវបានរកឃើញ​ករណីវិជ្ជមាន​កូវីដ​១៩​ ក្រោយ​ពី​ផ្ទុះ​ជម្ងឺឆ្លង​នៅ​រោងចក្រ រួច​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​រួច​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​ផ្ទាល់ខ្លួន រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា នេះ លទ្ធផល​តេស្ត​ចេញ​មក​គឺ​វិជ្ជមាន ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​នាំ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​វិទ្យាល័យ​ជម្ពូ​វ័ន ។ ដោយឡែក​សមាជិក​ក្នុង​គ្រួសារ​រួម​មាន​ ម្តាយ និង​បងប្អូន សរុប​ចំនួន​៩​នាក់​ទៀត ត្រូវ​បាន​គ្រូពេទ្យ​យក​សំណាក រួច​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ក្រោម​ការ​ណែនាំ​ពី​គ្រូពេទ្យ អាជ្ញាធរ មិន​អនុញ្ញាតិ​ឲ្យ​ចាកចេញ​ទៅ​ណា ដើម្បី​តាមដាន​សុខភាពជាំ​​បន្ត​ទៀត ។

អាជ្ញាធរ​បន្ត​ទៀតថា​ ពលរដ្ឋ​គ្រប់​រូប គប្បី​មិន​មាន​កិច្ចការ​អ្វី​ចាំបាច់ មិន​ត្រូវ​ចេញពីផ្ទះ​ឡើយ ត្រូវ​ចូល​​រួម​គ្នា​អនុវត្ត​ទៅ​តាម​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល រួម​គ្នា​ទប់ស្កាត់​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ