ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​៣​ជិះ​ម៉ូតូ​កង់​បី​បាន​តែ​បដិសេធ លុះ​បែកធ្លាយ​កាមេរ៉ា​ទើប​ព្រម​សារភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​២ ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​បាន​ជិះ​ម៉ូតូ​កង់​បី​ដើរ​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៨ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​២ ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​បាន​ជិះ​ម៉ូតូ​កង់​បី​ដើរ​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ ទល់មុខ​សាលា​បឋម​សិក្សា អង្គអេង ផ្លូវ​២៩២ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ សមត្ថកិច្ច​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រមទាំង​បាន​ដកហូត​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1HC 4151 ដែល​ជា​របស់​ជនសង្ស័យ​ផង​ដែរ​។ ដោយឡែក​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ គឺជា​បុរស​ជនជាតិ​ចិន ក៏​មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា​ដែរ ។

បើ​តាម​ប្រភព​ពី​បុរស​ម្នាក់​ដែល​ឃើញ​ហេតុការណ៍ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ហើយ​មាន​បុរស​ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ ខណៈ​ផ្ទះ​ជន​រង​គ្រោះ​ចំហរទ្វារ ។ ហើយ​ពេល​នោះ រូប​គាត់​ក៏​មានការ​សង្ស័យ ព្រោះថា​មាន​ជនសង្ស័យ​នៅ​ខាងក្រៅ​ចំនួន​២​នាក់​បន្ថែម​ទៀត ទើប​រូប​គាត់​ដើរទៅ​ជិត ក៏​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បាន​រត់​ចេញពី​ក្នុងផ្ទះ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​យ៉ាង​ប្រញាប់ប្រញាល់​តែ​ម្តង​។

បុរស​ខាងលើ​បន្ត​ថា ដោយ​ឃើញ​ដូចនេះ ពួក​គាត់​ក៏​បាន​ស្រែ​កថា «​ចោរ​ៗ» និង​ជិះ​ម៉ូតូ​ដេញ​តាម រហូត​ជួបនឹង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​កំពុង​តែ​យាម​តំបន់​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​បាន​បោះដៃ​តាម​វិទ្យុទាក់ទង រហូត​មក​ដល់​ផ្លូវ​១៤៣ សង្កាត់​បឹង​កេងកង​៣ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ​បាន រួច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​២ តែ​ជនសង្ស័យ​បាន​បដិសេធ​ថា មិន​បាន​ចូល​លួច​ទេ តែ​ក្រុម​ពួក​គេ​ត្រូវ​បាន​គេ​ដេញ​វាយ​តែ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ លុះ​បន្តិច​ក្រោយ ជន​រង​គ្រោះ​ក៏​បាន​យក​កាមេរ៉ា​សុវត្ថិភាព​មក​បង្ហាញ​សមត្ថកិច្ច ឃើញ​ថា ជនសង្ស័យ​ទាំងនោះ បាន​ចូល​បំរុង​លួច​ធុង​ហ្គា​ស ទើប​ក្រុម​ជនសង្ស័យ​ទាំងនោះ​ព្រម​សារភាព​ពី​កំហុស ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​២ ចំណែក​ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​ចាត់ការ​តាម​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ