ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ប្រជាជន​អ៊ី​ស្រា​អែ​លអាច​ដើរហើរ​ដោយ​​ពុំចាំ​បាច់​ពាក់​ម៉ាស់​ការពារ

3 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល ៖ ប្រជាជន​នៃ​ប្រទេស​អ៊ី​ស្រា​អែ​លអាច​ដើរហើរ ដោយ​ពុំ​បាច់​ពាក់​ម៉ាស់​ការពារ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​ដក​វិធានការ​ស្តី​ពី​ការ​ពាក់​ម៉ាស់​ក្នុង​សម័យ​កូ​វី​ដ​១៩​នៅ​តាម​ទីធ្លា​សាធារណៈ ដែល​ជា​ដំណើរ​ឆ្ពោះទៅ​រក​ស្ថានភាព​ធម្មតា​ឡើង​វិញ ដោយសារ​តែ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ផ្ទៃ​ប្រទេស​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន Reuters​។ ប្រមាណ​៨១​ភាគរយ​នៃ​ប្រជាជន​ទូ​ទាំង​ប្រទេស​ដែល​មាន​អាយុ​លើស​ពី…

អ៊ី​ស្រា​អែ​ល ៖ ប្រជាជន​នៃ​ប្រទេស​អ៊ី​ស្រា​អែ​លអាច​ដើរហើរ ដោយ​ពុំ​បាច់​ពាក់​ម៉ាស់​ការពារ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​ដក​វិធានការ​ស្តី​ពី​ការ​ពាក់​ម៉ាស់​ក្នុង​សម័យ​កូ​វី​ដ​១៩​នៅ​តាម​ទីធ្លា​សាធារណៈ ដែល​ជា​ដំណើរ​ឆ្ពោះទៅ​រក​ស្ថានភាព​ធម្មតា​ឡើង​វិញ ដោយសារ​តែ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ផ្ទៃ​ប្រទេស​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន Reuters​។

ប្រមាណ​៨១​ភាគរយ​នៃ​ប្រជាជន​ទូ​ទាំង​ប្រទេស​ដែល​មាន​អាយុ​លើស​ពី ១៦​ឆ្នាំ ដែល​ជា​ក្រុម​អាយុ​មាន​សិទ្ធិ​ទទួល​បានការ​ចាក់​វ៉ាក់សាំង Pfizer-BioNTech ដែល​បាន​ចាក់​ចំនួន ២​ដូ​សរួច​មក​ហើយ​។ ហើយ​ជា​លទ្ធផល​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​ករណី​ឆ្លង និង​ចំនួន​អ្នក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ជា​អតិបរមា​។

ទោះជា​យ៉ាងនេះ​ក្តី វត្តមាន​ចូល​ក្នុង​ប្រទេស​នេះ​ពី​សំណាក់​ជនបរទេស នៅ​តែ​មានការ​រឹត​បន្តឹង​ដដែល​។ ហើយ​ប្រជាជន​អ៊ី​ស្រា​អែ​ល​ដែល​វិល​ត្រឡប់​មក​ពី​បរទេស​វិញ នៅ​តែ​ត្រូវ​ដាក់​នៅ​ដាច់​ដោយឡែក​ពី​គេ​តាម​វិធាន​ដែល​បាន​កំណត់​។ ដោយសារ​តែ​ការ​ព្រួយបារម្ភ​នៃ​ភាព​ខុស​គ្នា​នៃ​វីរុស ដែល​អាច​វា​ប្រឆាំង​នឹង​វ៉ាក់សាំង​បាន​។ ស្រប​ពេល​ដែល​ក្រសួងសុខាភិបាល​បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៧​ករណី​។

លោកនាយក​រដ្ឋមន្ត្រី ប៊េ​ន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​យើង​កំពុង​តែ​ដឹកនាំ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ អំឡុង​ពេល​ដែល​កើតឡើង​នៃ​វីរុស​ឆ្លង​កូ​វី​ដ​១៩​។ ប៉ុន្តែ​យើង​នៅ​តែ​មិន​ទាន់​បាន​បញ្ចប់​វា​ទាំងស្រុង​នៅឡើយ​។ ហើយ​វា​ក៏​អាច​នឹង​ត្រឡប់​មក​វិញ​ម្តងទៀត​»​។

ការ​ពាក់​ម៉ាស់​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​មុន​។ បើ​ទោះបីជា​វិធានការ​នេះ ត្រូវ​បាន​ដកហូត​ក៏​ពិតមែន ប៉ុន្តែ​ក្រសួងសុខាភិបាល​បាន​និយាយ​ថា តំរូវការ​នេះ​នៅ​តែ​ត្រូវ​អនុវត្ត​ភ្លាម​ៗ​ចំពោះ​ទីធ្លា​សាធារណៈ និង​ទីប្រជុំជន​នានា ដោយ​ក្រសួង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្លួន​ទាំងអស់ ត្រូវ​តែ​មាន​ម៉ាស់​ការពារ​ដាក់​ជាប់​តាម​ខ្លួន​ជា​និច្ច​។ ស្រប​ពេល​ដែល​វិធានការ​រក្សា​គម្លាត​សង្គម នៅ​តែ​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​ផង​ដែរ​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Sharon Alroy-Preis បាន​ថ្លែង​ក្នុង​វិទ្យុ​កងទ័ព​អ៊ី​ស្រា​អែ​ល​ថា «​បច្ចុប្បន្ន​នេះ នៅឡើយ​តែ​ប្រជាជន​មិន​ទាន់​ទទួល​បានការ​ចាក់​វ៉ាក់សាំង (​កុមារ​អាយុ​ក្រោម​១៦​ឆ្នាំ​) ដែល​យើង​ត្រូវ​តែ​ការពារ​ពួក​គេ នៅ​អំឡុង​ពេល​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ