ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងកូវីដ-១៩ នៅច្រើនខ្លាំង៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៦២៤ នាក់ខណៈមិនទាន់មានពេទ្យសម្រាក ១៩៨២​ នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ ពិតជាខ្ពស់ខ្លាំងមិនធ្លាប់មាននៅកម្ពុជា គឺមាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ ពិតជាខ្ពស់ខ្លាំងមិនធ្លាប់មាននៅកម្ពុជា គឺមាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន ៦២៤ នាក់ ក្នុងនោះរាជធានីភ្នំពេញ រកឃើញឆ្លងវីរុសដ៍កាចសាហាវមួយនេះ ច្រើនជាងគេបង្អស់ ដល់ទៅចំនួន ៤៦៥ នាក់ ខណៈជាសះស្បើយ៤៨ នាក់ ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថារកឃើញ ​កូ​វី​ដ​-១៩ ថ្មី​ចំនួន ៦២៤ នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ៤៦៥ , ខេត្តព្រះសីហនុ ១៤៤, ខេត្តតាកែវ ១០, ខេត្ត ស្វាយរៀង ៣, ខេត្ត ពោធិ៍សាត់១, និង ខេត្ត កំពង់ចាម ១ នាក់ ។ ដូច្នេះឆ្លងក្នុង សហគមន៍សរុបកេីនដល់ ៦៤៧០នាក់ នៃអ្នកឆ្លងសរុបចំនួន ៧០១៣នាក់ ។ ក្នុងនោះ អ្នកសម្រាកព្យាបាល មាន ចំនួន ៤៤៣៩នាក់, អ្នកជាសះស្បើយសរុប ២៥២៤នាក់ និងករណីស្លា.ប់ ដោយកូវីដ-១៩ មាន ៤៥នាក់ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើ​យ និង​ប្រទេស​ជិតខាង​យើ​ង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ