ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រូប​ស្រស់​សោភា​ម្នាក់​ដើរ​យំ​បណ្តើរ និយាយ​ទូរស័ព្ទ​បណ្តើរ​ឡើង​ស្ពាន​ជ្រោយចង្វារ​ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ស្រស់​សោភា​ម្នាក់​សង្ស័យ​មាន​ម​ញ្ហា​ជាមួយ​ប្តី​ដើរ​ទាំង​ទឹកភ្នែក​រហាម​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ គោលបំណង​ឡើង​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ប្រចាំ​នៅ​គល់​ដៅរ​រង្វង់​មូល​កួច​កាណុង ធ្វើការ​ឃាត់​សួរនាំ រួច​ក៏​ទំនាក់ទំនង​ហៅ​ប្តី​របស់​ជន​រង​គ្រោះ​អោយមក​ទទួល​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ស្រស់​សោភា​ម្នាក់​សង្ស័យ​មាន​ម​ញ្ហា​ជាមួយ​ប្តី​ដើរ​ទាំង​ទឹកភ្នែក​រហាម​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ គោលបំណង​ឡើង​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ប្រចាំ​នៅ​គល់​ដៅរ​រង្វង់​មូល​កួច​កាណុង ធ្វើការ​ឃាត់​សួរនាំ រួច​ក៏​ទំនាក់ទំនង​ហៅ​ប្តី​របស់​ជន​រង​គ្រោះ​អោយមក​ទទួល​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​៤៧ នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​រង្វង់​មូល​កួច​កាណុង បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មិនដឹង​ថា​ដើរ​មកពីណា​នោះ​ទេ បានជា​ដើរ​បណ្តើរ យំ​បណ្តើរ រួច​និយាយ​ទូរស័ព្ទ​បំរុង​នឹង​ដើរ​ឡើង​ស្ពាន​ជ្រោយចង្វារ ចៃដន្យ​អី​ក៏​មាន​សមត្ថកិច្ច​ដែល​កំពុង​តែ​ដាក់​បារាស​ឃាត់​អ្នក​ធ្វើ​ដំណើរ​ឡើង​ចុះ​ក៏​ឆ្ងល់ រួច​ដើរទៅ​សួរនាំ ទើប​ជន​រង​គ្រោះ​ឆ្លើយ​សារភាព​ប្រាប់​ថា «​ចង់ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន​» ។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​មិនដឹង​ថា ខូចចិត្ត​រឿង​អី​នោះ​ទេ សង្ស័យ​តែ​មាន​វិបត្តិ​គ្រួសារ​ហើយ ប៉ុន្តែ​គាត់​មិន​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ពី​រឿង​អ្វី​អោយ​ប្រាកដ​នោះ​ទេ ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក បាន​សួរនាំ និង​លួងលោម​សុំ​លេខ​ទូរស័ព្ទ​របស់​ប្តី​នារី​រង​គ្រោះ ដើម្បី​តេ​ទៅ​អោយមក​ទទួលយក

ត្រឡប់​ទៅ​ផ្ទះ​វិញ ។ បន្ទាប់​មក​អស់​រយៈពេល​ជិះ​មួយ​ម៉ោង​ស្ត្រី​ខាងលើ​នេះ​នៅ​តែ​អង្គុយ​យំ​រង់ចាំ​ប្តី​របស់​ខ្លួន​មក​យក​ដដែល ។
ក្រោយ​​ពេល​កើតហេតុ​ខាងលើ​នេះ ប្តី​របស់​ជន​រង​គ្រោះ​បាន​មក​ទទួល រួច​ដឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ