អាសូរ​ក្មេង​ស្រី​តូច​៣​ឆ្នាំ​ជួប​គ្រោះ​អកុសល ពេល​ទៅ​ទិញ​ទឹកដោះគោ​ជាមួយ​ឪពុក​ម្តាយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ក្មេង​ស្រី​តូច​៣​ឆ្នាំ​ជួប​គ្រោះ​អកុសល ពេល​ទៅ​ទិញ​ទឹកដោះគោ​ជាមួយ​ឪពុក​ម្តាយ

4 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជី​វីត​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បន្ទាប់​ពី​ជិះ​ម៉ូតូ​ជាមួយ​ឪពុក​ម្តា​យមក​ពី​ទិញ​ទឹកដោះគោ ហើយ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដឹក​អីវ៉ាន់​លក់​តាម​អន​ឡាញ​មក​បុក​ពីក្រោយ​តែ​ម្តង​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជី​វីត​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បន្ទាប់​ពី​ជិះ​ម៉ូតូ​ជាមួយ​ឪពុក​ម្តា​យមក​ពី​ទិញ​ទឹកដោះគោ ហើយ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដឹក​អីវ៉ាន់​លក់​តាម​អន​ឡាញ​មក​បុក​ពីក្រោយ​តែ​ម្តង​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មុខ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ពុំ​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុប្រមាណ​៣​ឆ្នាំ បាន​ស្លា​.​ប់​បាត់បង់​ជី​វីត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ហើយ​បាន​ជិះ​ម៉ូតូ​ម៉ាក ViVa ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​១F-6640​មួយ​គ្រឿង ជាមួយ​ឪពុក​ម្តាយ​។ ចំណែក​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1H-6576 ជា​អ្នកបើកបរ ដឹក​ម្ហូ​ម​អាហារ​តាម​អន​ឡាញ ហើយ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ផង​ដែរ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ជាមួយ​ឪពុក​ម្តាយ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​មាន​ម៉ូតូ​ដឹក​អីវ៉ាន់​តាម​អន​ឡាញ​បើកបរ​ក្នុង​ល្បឿន​លឿន​ស្រប​ទិស​គ្នា រួច​ក៏​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​រង​គ្រោះ​ដួល ហើយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​ដួល​បោក​ក្បាល​រង​របួសធ្ងន់ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​តែ​ក្រោយមក​ក៏​បាន​ស្លា​.​ប់​បាត់បង់​ជី​វីត​តែ​ម្តង ។

បើ​តាម​សាក្សី​បានអោយ​ដឹង​ថា គ្រោះថ្នាក់​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​អ្នកលក់​អីវ៉ាន់​តាម​អន​ឡាញ​អាង​ផ្លូវ​ស្ងាត់​បើកបរ​ក្នុង​ល្បឿន​លឿន និង​មើល​ទូរស័ព្ទ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ដែល​ក្មេង​ស្រី​រង​គ្រោះ​ជិះ ទើប​បង្ក​ជា​គ្រោះថ្នាក់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​ទាំង​២​គ្រឿង ព្រមទាំង​អ្នកបើកបរ​បង្ក​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​ច្បាប់​៕