ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតា​ស័ក្តិតូច​រស់នៅ​ក្នុង​ទីឋាន​ទាប

2 ឆ្នាំ មុន

យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ទេវតា​គឺជា​ពួក​អមនុស្ស​មួយ​ប្រភេទ​ដែល​ស្ថិត​នៅ​ក្នុង​កាមភព​៦​ជាន់ ។ ទេវតា​ទាំងនោះ​ស្ថិត​នៅ​តាម​ជាន់​ផ្សេង​គ្នា​តាម​កម្លាំង​បុណ្យ​របស់​ខ្លួន​ដែល​បាន​សាង​ទុក​មក​ហើយ​ដូច​ជា ទេវតា​ណា​មាន​ស័ក្តិតូច គឺ​ឋិត​នៅ​ជាន់​ទី​១ ឬ​ហៅ​ថា​ចា​តុ​ម្មហា​រា​ជិ​កា ឯ​ទេវតា​ណា​ដែល​មាន​ស័ក្តិធំ​បន្តិច​ក៏​ឋិត​នៅ​ជាន់​ទី​២ តាម​លំដាប់លំដោយ​រៀង​រហូត​ដល់​ជាន់​ទី​៦ ។…

យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ទេវតា​គឺជា​ពួក​អមនុស្ស​មួយ​ប្រភេទ​ដែល​ស្ថិត​នៅ​ក្នុង​កាមភព​៦​ជាន់ ។ ទេវតា​ទាំងនោះ​ស្ថិត​នៅ​តាម​ជាន់​ផ្សេង​គ្នា​តាម​កម្លាំង​បុណ្យ​របស់​ខ្លួន​ដែល​បាន​សាង​ទុក​មក​ហើយ​ដូច​ជា ទេវតា​ណា​មាន​ស័ក្តិតូច គឺ​ឋិត​នៅ​ជាន់​ទី​១ ឬ​ហៅ​ថា​ចា​តុ​ម្មហា​រា​ជិ​កា ឯ​ទេវតា​ណា​ដែល​មាន​ស័ក្តិធំ​បន្តិច​ក៏​ឋិត​នៅ​ជាន់​ទី​២ តាម​លំដាប់លំដោយ​រៀង​រហូត​ដល់​ជាន់​ទី​៦ ។

ឋាន​ទេវតា​ជាន់​ទី​១ ទេព​ទាំងឡាយ​ដែល​មានឈ្មោះ​ថា ចា​តុ​ម្មហា​រា​ជិ​កា ព្រោះ​អត្ថ​ថា​មាន​ភក្តី​ក្នុង​ស្តេច​មហារាជ​ទាំង​៤ ឬថា​ទេព​ដែល កើត​ក្នុង​ជាន់​ចា​តុ​ម្មហា​រា​ជិ​កា ដែល​ជា​ស្ថាន​ទី​នៅ​របស់​ស្តេច​មហារាជ​ទាំង​៤​នោះ ។

ទេវ​ភូមិ​ជាន់​ចា​តុ​ម្មហា​រា​ជិ​កា​នេះ ស្ថិត​នៅ​ពាក់កណ្តាល​ភ្នំ​សិនេរុ ដែល​មាន​ភ្នំ​ទាំង​៧​ជួរ​នៅ​ព័ទ្ធ​ជុំវិញ​ភ្នំ​សិនេរុ​នោះ ។
ភូមិ​ទេវតា​ជាន់​នេះ​មាន​ស្តេច​មហារាជ​ទាំង​៤​អង្គជា​អ្នកគ្រប់គ្រង​គឺ ១-​ស្តេច​ធតរដ្ឋៈ គ្រប់គ្រង ពួក​គន្ធព្វ ទេវតា​ឋិត​នៅ​ទិស​ខាងកើត​នៃ​ភ្នំ​សិនេរុ ២-​ស្តេច​វិរុឡ្ហកៈ គ្រប់គ្រង ពួក​កុ​ម្ភ័​ណ្ឌ​ទេវតា ឋិត​នៅ​ទិស​ខាងត្បូង​នៃ​ភ្នំ​សិនេរុ ៣-​ស្តេច​វិរូបក្ខៈ គ្រប់គ្រង​ពួក​នាគ​ទេវតា ឋិត​នៅ​ទិស​ខាងលិច​នៃ​ភ្នំ​សិនេរុ និង​៤-​ស្តេច​កុ​វេ​រៈ ឬ​ហៅ​ថា​ស្តេច វេស្ស​វណ​មហារាជ គ្រប់គ្រង​ពួក​ទេវតា ឋិត​នៅ​ទិស​ខាងជើង​នៃ​ភ្នំ​សិនេរុ ។

ក្នុង​អដ្ឋកថា​ពោល​ថា ទេវ​ភូមិ ដែល​ឈ្មោះ​ថា​ចា​តុ​ម្មហា​វា​ជិ​កា មាន​ទេវតា​២​ពួក​គឺ ភូមិ​ទេវតា​១ និង​អាកាស​ទេវតា​១ ។ ទេវតា​ដែល​អាស្រ័យ​នៅ​លើ​ភ្នំ​ក្តី នៅ​លើ​ដើមឈើ​ក្តី នៅ​តាម​ផែនដី តាម​ទន្លេ មហាសមុទ្រ ក្រោម​ដី ក្នុងផ្ទះ និង​ចេតិយ​ជាដើម សង្គ្រោះ​ចូល​ក្នុងភូមិ​ទេវតា ទេវតា​ទាំងនោះ​មាន​វិមាន​នៅ​ខ្លះ និង​មិន​មាន​វិមាន​នៅ​ខ្លះ​តាម​បុណ្យ​កុសល​ដែល​ខ្លួន​បាន​សាង​ទុក​មក ។ ចំណែក​អាកាស​ទេវតា​នោះ មាន​វិមាន​អណ្តែត​នៅ​ក្នុង​អាកាស​ជា​ប្រក្រតី ។

ទេវតា​ទាំង​២​ពួក​នេះ​អាស្រ័យ​ឋិត​នៅ​ជាប់​ត​គ្នា​តាម​លំដាប់​ដរាប​ដល់​ភ្នំ​ចក្រ​វា​ឡ​ជា​សួគ៌​វិមាន​នៃ​ទេវតា​ទាំងឡាយ​នោះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ