ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

MOC ​និង​CRF​ ប្រាប់​ប្រជាពលរដ្ឋ​កុំឱ្យ​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ​ក្នុង​ដំណាក់កាល​បិទ​រាំង​ខ្ទប់​នៅ​តំបន់​មួយ​ចំនួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​រាជរដ្ឋាភិបាល​ប្រកាស​ឬ​ហាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​នៃ​ក្រសួង​ពាណិជ​កម្ម​និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល កុំឱ្យ​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ​។ យោង​តាម​សេចក្តី​ប្រកាស​រួម​របស់​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ​នៃ​ក្រសួងពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៥​មេ​សា​ថា បញ្ហា​អង្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​បរិមាណ​សន្និធិ​គ្រប់គ្រាន់ ទាំង​ស្រូវ​វស្សា​ជាង​២,៥​លាន​ហិ​កតា ដែល​ទើប​បញ្ចប់​ការ​ប្រមូល​ផល​ផល​ក្នុង​ខែមករា…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​រាជរដ្ឋាភិបាល​ប្រកាស​ឬ​ហាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​នៃ​ក្រសួង​ពាណិជ​កម្ម​និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល កុំឱ្យ​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ​។

យោង​តាម​សេចក្តី​ប្រកាស​រួម​របស់​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ​នៃ​ក្រសួងពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៥​មេ​សា​ថា បញ្ហា​អង្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​បរិមាណ​សន្និធិ​គ្រប់គ្រាន់ ទាំង​ស្រូវ​វស្សា​ជាង​២,៥​លាន​ហិ​កតា ដែល​ទើប​បញ្ចប់​ការ​ប្រមូល​ផល​ផល​ក្នុង​ខែមករា និង​ស្រូវប្រាំង ជិត​១​លាន​ហិ​កតា​បាន​នឹង​កំពុង​ប្រមូល​ផល​ជាង​៩០% ហើយ​ដែល​មាន​សុវត្ថិភាព​និង​ធានា​បា​នូវ​សន្តិសុខ​ស្បៀងអាហារ​គោល​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា និង​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​រហូត​ដល់​ការ​ប្រមូល​ផល​រដូវ​កាល​បន្ទប់​ខាង​មុខ​។

សេចក្តី​ប្រកាស​ដដែល​សង្កត់ធ្ងន់​ថា «​ហេតុ​ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ជន​ឆ្លៀត​ឱកាសនិយម មួយ​ចំនួន​ដែល​ឆ្លៀត​ដំឡើង​ថ្លៃ​អង្ករ​បាន​។​ដើម្បី​ជួយ​សម្រួល​បន្ទុក​និង​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​រាជធានី​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ​នៃ​ក្រសួងពាណិជ្ជកម្ម នឹង​បន្ត​ដំណើរការ​បញ្ចេញ​លក់​អង្ករ​ជា​ធម្មតា បន្ថែម​លើ​ទីតាំង​កន្លែង​លក់​អង្ករ​របស់​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​មាន​ចាប់ពី​ថ្ងៃ​ទី ១៥​មេ​សា​ឆ្នាំ​២០២១​រហូត​ស្ថានការណ៍​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​»​។

ឯកឧត្តម ប៉ែន​សុ​វិជាតិ អគ្គនាយក​ពាណិជ្ជកម្ម ក្នុង​ប្រទេស​និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៨​មេ​សា​នេះ​ថា សកម្មភាព​លក់​អង្ករ​ចល័ត​របស់​យើង​(​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​)​នឹង​បន្តសកម្មភាព​រហូត​ដល់​ស្ថានការណ៍​មាន​ភាព​ធូរស្រាល​ឡើង​វិញ ហើយ​យើង​បាន​កំណត់​ទីតាំង​មួយ​ចំនួន​ដោយ​យើង​ប្រឹងប្រែង​ចល័ត​រថយន្ត​លក់​អង្ករ​ទៅ​តំបន់​ណា​ដែល​មាន​កម្មករ​រស់នៅ​ច្រើន តួយ៉ាង​ដូច​នៅ​តំបន់​ស្ទឹង​មាន​ជ័យ ផ្លូវ​វេ​ង​ស្រេង និង​តំបន់​ផ្សេង​ទៀត​ដែល​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ចេញ ចូល​»​។

ឯកឧត្តម​បញ្ជាក់​ថា «​ទំនិញ​ដែល​ដឹក​លក់​ចល័ត​នេះ​មាន​តែ​អង្ករ​និង​មី ហើយ ដើម្បី​ទប់ស្កាត់​បាតុភាព​នៃ​ការ​ឡើងថ្លៃ​ទំនិញ​ក្រសួង​បាន​បង្កើត​ក្រុមការងារ​មួយ​ចុះ​អង្កេត​តាមដាន​ថ្លៃ​ទំនិញ​នៅ​តាម​ទីផ្សារ​។​ក្រុមការងារ​របស់​ក្រសួង​នឹង​ចុះ​ធ្វើការ​ជាក់ស្តែង​ជាមួយ​អាជ្ញាធរ​ផ្សារ​និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជួយ​ពិនិត្យ​និង​ជួយ​តាមដាន​គ្នា កាលណា​មាន​បញ្ហា​កើតឡើង យើង​និង​រៀបចំ​ឱ្យ​មាន​ដំណោះស្រាយ​ជាក់ស្តែង​ទៅ​តាម​លទ្ធភាព​របស់​ក្រសួង​នៅ​ពេល​មានការ​បិទ​ខ្ទុប​នេះ​»​។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យ​ដឹង​ថា​នៅ​ពេល​នេះ​ស្តុក​អង្ករ​មិន​ខ្វះ​ទេ ។​ដូចនេះ​ប្រជាជន​កុំ​ជ្រួលច្របល់​ខ្លាច​អង្ករ​ឡើងថ្លៃ​។ គ្រប់​ដេប៉ូ​ទាំងអស់​អង្ករ​នៅ​ពេញ​ឃ្លាំង ហើយ​ស្រប​ពេល​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ​មាន​អង្ករ​ត្រៀម​ក្នុង​ស្តុក​ជាង​១​ម៉ឺន​តោន​។
លោក​លើក​ឡើង​ថា​« ការ​លក់​អង្ករ​មានការ​កើនឡើង​ជាង​ពេល​មុន​ៗ​បន្តិច ព្រោះ​ជា​ទូទៅ​អង្ករ​ជា​ប្រភេទ​ទំនិញ​មិន​ត្រូវ​ទិញ​រាល់ថ្ងៃ បើ​សម្រាប់​អ្នក​រស់នៅ​ក្រុងភ្នំពេញ​ទិញ​មួយ​បាវ អាច​ហូប​បាន​ពីរ​បី​ខែ​។​ដូចនេះ​ការ​លក់​អង្ករ​មានការ​កើន​ខ្លះ​ដែរ​តែ​មិន​កំ​ហុ​ក​»​។

បើ​តាម​លោក​លន់ យ៉េ​ង ទំនិញ​មាន​ឡើងថ្លៃ​នៅ​ពេល​មានការ​បិទ​រាំង​ខ្ទប់ មិនមែន​អង្ករ​នោះ​ទេ គឺ​ចំណីអាហារ ម្ហូប​ដែល​ប្រជាពលរដ្ឋ​រក្សា​ទុក​យូរ​មិន​បាន ហើយ​ថ្លៃ​អង្ករ​ផ្អែក​ទៅ​តាម​ប្រភេទ​អង្ករ​ថ្លៃ​ចាប់ពី​ជាង​៨​ម៉ឺន​ទៅ​ជិត​២០​ម៉ឺន​រៀល​ក្នុង​មួយ​បេ​ឬ​បាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ