ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​របស់​ព្រហ្ម​៤​ពួក

3 ឆ្នាំ មុន

នៅ​សៀវភៅ​លោកិយ​ភូមិ​៣១​ឋាន​បាន​ពន្យល់​អំពី​អាយុកាលនៃពួក​អរូបព្រហ្ម​យ៉ាង​ដូច្នេះ​ថា អរូបព្រហ្ម​គឺជា​ទី​កើត​របស់​ពួក​សត្វ​ដែល​មាន​តែ​ខន្ធ​៤​គឺ វេទនាខន្ធ​១ សញ្ញាខន្ធ​១ សង្ខារក្ខន្ធ​១ និង​វិញ្ញាណក្ខន្ធ​១ តែ​មិន​មាន​រូបក្ខន្ធទេ តែមានអាយុរាប់ពាន់កប្ប ។ ខាងក្រោមនេះគឺជាអាយុកាល​នៃ​ពួក​ព្រហ្ម​ទាំង​៤​ពួក​៖…

នៅ​សៀវភៅ​លោកិយ​ភូមិ​៣១​ឋាន​បាន​ពន្យល់​អំពី​អាយុកាលនៃពួក​អរូបព្រហ្ម​យ៉ាង​ដូច្នេះ​ថា អរូបព្រហ្ម​គឺជា​ទី​កើត​របស់​ពួក​សត្វ​ដែល​មាន​តែ​ខន្ធ​៤​គឺ វេទនាខន្ធ​១ សញ្ញាខន្ធ​១ សង្ខារក្ខន្ធ​១ និង​វិញ្ញាណក្ខន្ធ​១ តែ​មិន​មាន​រូបក្ខន្ធទេ តែមានអាយុរាប់ពាន់កប្ប ។ ខាងក្រោមនេះគឺជាអាយុកាល​នៃ​ពួក​ព្រហ្ម​ទាំង​៤​ពួក​៖

១-​ពួក​ព្រហ្ម​ដែល​កើត​ក្នុង​ទី​ដែល​មាន​អាយុ ២០០០០ មហា​កប្ប ។

២-​ពួក​ព្រហ្ម​ដែល​កើត​ក្នុង​ទី​ដែល​មាន​អាយុ​៤០០០០​មហា​កប្ប ។

៣-​ពួក​ព្រហ្ម​ដែល​កើត​ក្នុង​ទី​ដែល​មាន​អាយុ​៦០០០០​មហា​កប្ប ។

៤-​ពួក​ព្រហ្ម​ដែល​កើត​ក្នុង​ទីឋាន​ដែល​មាន​អាយុ​៨៤០០០ មហា​កប្ប ។

ពួក​ព្រហ្ម​ទាំង​បួន​ពួក​នេះ​មិន​សោយ​អាហារ​ដូច​ជា បាយ ទឹក នំ ចំណី ត្រី សាច់​ជា​អាហារកិច្ច​នោះ​ទេ គឺ​សោយ​បីតិ​ជា​អាហារ​គឺ​នឹក​ចង់​សោយ​អ្វី ឆ្អែត​ឯង​តែ​ម្តង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ