ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកល្មើសបម្រាមបិទខ្ទប់រាជធានីភ្នំពេញ ត្រូវពិន័យចាប់ពី ២លានរៀល ទៅ ៥លានរៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្តីសម្រេចថ្មីមួយ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយសម្រេច​ផាកពិន័យ​ចំពោះបុគ្គល…

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្តីសម្រេចថ្មីមួយ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយសម្រេច​ផាកពិន័យ​ចំពោះបុគ្គល ដែលមិនគោរព​ដោយចេតនា​នូវវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លង​កាចសាហាវ​ និងប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ​។

សេចក្តីសម្រេចនេះ បានបង្ហាញប្រភេទវិធានការរដ្ឋបាល ៨ ប្រភេទ ដែលត្រូវពិន័យ ក្នុងទំហំទឹកប្រាក់ ចាប់ពី ២លានរៀល ទៅ ៥លានរៀល​។ បទល្មើសទាំងនោះ រួមមាន៖

១-មិនគោរព​ដោយចេតនានូវវិធានការ​រឹតត្បិត ឬការហាមឃាត់​ការធ្វើដំណើរ ពិន័យ ២ ៥០០ ០០០ រៀល​

២-មិនគោរព​ដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ជួបជុំ ឬការប្រមូលផ្តុំមនុស្ស ពិន័យ ២លានរៀល​

៣-បុគ្គល ដែលមិនគោរពដោយចេតនានូវវិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ពិន័យ ៣លានរៀល​

៤-មិនគោរព​ដោយចេតនា​នូវវិធានការរឹតត្បិត ឬការហាមឃាត់​ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬទីកន្លែង ដែល​​មានការឆ្លង​រាលដាលជំងឺកូវីដ១៩ ពិន័យ ៣លានរៀល​

៥-បុគ្គលដែលមិនគោរពដោយចេតនា​នូវវិធានការ​បំរាម​គោចរ ត្រូវពិន័យ ៣ ៥០០ ០០០ រៀល​

៦-បុគ្គលដែលមិនគោរពដោយចេតនា​នូវវិធានការ​បិទខ្ទប់តំបន់ ឬទីកន្លែង​ដែលមានការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ ត្រូវផាកពិន័យ ៤លានរៀល​

៧-បុគ្គល ដែល​មិនគោរព​ដោយចេតនា​នូវវិធានការរឹតត្បិត​ ឬការហាមឃាត់​ការធ្វើពាណិជ្ជកម្ម​លើទំនិញ ដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ ត្រូវផាកពិន័យ ៥លានរៀល​

៨-បុគ្គល ដែល​មិនគោរពដោយចេតនានូវវិធានការរដ្ឋបាល​ផ្សេងទៀត ដែល​មានភាពចាំបាច់​ ដើម្បីឆ្លើយតប និងការទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ ត្រូវផាកពិន័យ ២ ៥០០ ០០០ រៀល​។

ក្នុងសេចក្តីសម្រេចដដែល បានកំណត់រយៈពេលត្រូវបង់ប្រាក់ពិន័យ យ៉ាងយូរ ៣០ថ្ងៃ​ គិតចាប់ពីថ្ងៃ​ផាកពិន័យ​៕